ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាលខេត្តបាត់ដំបងចុះសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ នៅឃុំកោះជីវាំងស្រុកឯកភ្នំ

ខេត្តបាត់ដំបង÷ដោយការយកចិត្តទុកដាក់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១បានដឹកនាំប្រតិភូរួមជាមួយសប្បុរសជនមួយចំនួនចុះសំណេះសំណាលនិងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៦០០គ្រួសារស្ថិតក្នុងឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តអភិបាលស្រុកប្រធានមន្ទីរអង្គភាពមួយចំនួន និងសប្បុរសជនដែលមកពីក្រុមហ៊ុនអង្គការព្រមទាំងសប្បុរសជននៅក្នុងនិងក្រៅប្រទេសផងដែរ។
ក្នុងពិធីនេះលោកងួន.រតនះអភិបាលខេត្តបានថ្លែងថា÷អំណោយដែលបាននាំមកចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៦០០គ្រួសារនាឱកាសនេះបានមកពីការចូលរួមជាសប្បុរសធម៌មានដូចជា÷ក្រុមហ៊ុន(ជីហ្គៀគ្រុប),អង្គការខាមបូឌាវីសិន(CambodiaVision),សមាគមខ្មែរនៅទីក្រុងសុីដនីនិងសប្បុរសជននៅប្រទេសអូស្ត្រាលីផងដែរ។ជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសជនដែលបានចូលរួមនាពេលនេះលោកអភិបាលនៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុនតំណាងអង្គការនិងសប្បុរសជនក្នុងនិងក្រៅប្រទេសដែលបានចូលរួមជាអំណោយមនុស្សធម៌ជួនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារនៅឃុំកោះជីវាំងស្រុកឯកភ្នំនាពេលនេះ។
ក្នុងពិធីនេះដែរលោកសេង.យូអ៊ាន់ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំក៏បានជួយឧបត្ថម្ភថវិកាចំនួន២០០០ដុល្លាផងដែរតាមរយះលោកអភិបាលខេត្ត។ក្នុងនោះបានប្រគេនព្រះសង្ឃគង់នៅវត្តសេរីរតនារាមអន្លង់សាគរ(ហៅវត្តអន្លង់តាអួរ)ចំនួន៥០០ដុល្លាដើម្បីផ្គត់ផ្គង់ក្នុងវត្តក្រៅពីនេះក៏បានឧបត្ថម្ភដល់ការដឹកជញ្ជួនចំនួន៦០០ដុល្លានិងប្រគល់ជួនរដ្ឋបាលស្រុកចំនួន៩០០ដុល្លាផងដែរ។
ក្នុងឱកាសនេះដែរលោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពជាប្រចាំជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ។ចំណែកអំណោយដែលបាននាំយកមកចែកជូនដល់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គ.ក្រ,ទឹកត្រី៦ដប,អំបិល១គ.ក្រ,ស្ករស១គ.ក្រនិងប៊ីចេងកន្លះគីឡូក្រាមផង៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com