ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបុណ្យផ្កាប្រាក់និងបញ្ចុះបឋមសិលាកសាងកុដិ ក្នុងមណ្ឌលវិបស្សនាធុរៈវត្តក្រញូង ភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង

(ខេត្តស្វាយរៀ) ÷ ឯកឧត្តម នាង សុជីវី ប្រធានក្រុមការងារចុះជួយឃុំមុខដា ព្រមទាំងក្រុមការងារ លោកស៊ូ មុ៉ល អភិបាលស្រុករមាសហែក លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត នាព្រឹកថ្ងៃទី០៥ ខែគុម្ភះ ឆ្នាំ២០២១នេះ បានធ្វើបុណ្យផ្ការស្មីសាមគ្គីចូលវត្តក្រញូង ភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

អគារកុដិថ្មីៗនៅក្នុងមណ្ឌលវិបស្សនាធុរៈវត្តក្រញូងដែលនឹងចាប់ផ្ដើមសាងសង់នៅខាងមុខនេះមានបណ្តោយ ៦០មែ៉ត្រ ទទឹង ១១ម៉ែត្រ កម្ពស់ ១ជាន់ ចែកចេញជា២អគារ និងសិតព្រះពុទ្ធបដិមាទ្រង់បរិនិព្វាន អង្គស្ពាន់ ព្រមទាំងរូបព្រះឆាយ៉ាលក្ខណ៏ ព្រះគ្រូវរៈមុន្នី អ៊ួង ឆន អតីតព្រះគ្រូចៅអធិការជំនាន់ទី ១០នៃមណ្ឌលវិបស្សនាធុរៈវត្តក្រញូង ស្ថិតនៅក្នុងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាការចាប់ផ្ដើមកសាងសមិទ្ធិផលថ្មីសម្រាប់ឆ្នាំ ២០២១ ទៅលើទឹកដីស្រុករមាសហែកយើងនេះ ។

ជាមួយនោះដែរឯកឧត្តមក៏បានបួងសួងបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ  ។

ជួសមុខឱ្យព្រះសង្ឃលោកគ្រូអាចារ្យគណៈកម្មការវត្តសូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីក្នុងពេលនេះដើម្បីប្រមែលប្រមូលបច្ច័យយកមកកសាងកុដិនៅក្នុងមណ្ឌលវិបស្សនាធុរៈវត្តក្រញូងនេះផងដែរ ។ ដោយ= សុខហ៊រ

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com