ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឡានដឹកខ្សាច់ខ្នាតយក្ស សម្រុកដឹកចេញពី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទៅតំបន់ព្រលានយន្តហោះថ្មីកំពុងអង្រួនទ្រូងផ្លូវ នឹងទ្រូងប្រជាជន អោយគ្រាំគ្រា

ឡានដឹកខ្សាច់ខ្នាតយក្សសម្រុកដឹកចេញពី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទៅតំបន់ព្រលានយន្តហោះថ្មីកំពុងអង្រួនទ្រូងផ្លូវ នឹងទ្រូងប្រជាជន អោយគ្រាំគ្រា

ខេត្តកណ្តាល : ក្រុមឡានដឹកខ្សាច់ ចេញពីដេប៉ូ ជាច្រើនកន្លែងនៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានបង្កភាពភ័យខ្លាចដល់អ្នកធ្វើដំណើរ និង ការបំផ្លាញផ្លូវ ២១បេ និង ផ្លូវលំទៅភ្នំខ្សាក ផងដែរ ។

សិស្សានុសិស្ស រួមនឹងលោកគ្រូ អ្នកគ្រូ នៃ វិទ្យាល័យហ៊ុន សែន ស្អាង បានសំដែងការព្រួយបារម្ភពីបញ្ហាសុខភាព នឹងភ័យខ្លាច ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រុមឡានទាំងនេះ ពិសេសនៅម្តុំផ្សារស្អាងខាងត្បូង ព្រោះ ទីនោះមានភាពតូចចង្អៀត នឹងចតអាណាធិតេយ្យ។

ក្រុមឡានប្រភេទយីឌុប ៥ភ្លៅដឹកខ្សាច់ផ្ទុកពោរពេញ មិនគ្របតង់ នឹងមាន ហូរទឹក ព្រមទាំងខ្សាច់ រាយប៉ាយពេញផ្លូវ ដោយមិនអាសូរទ្រូវផ្លូវ នឹង អ្នកធ្វើដំណើរនោះទេ ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ចាប់ពីក្រុមនេះ ដាក់សាឡង់បូមខ្សាច់ចេញពីទន្លេ នឹងធ្វើការដឹកជញ្ជូនផង ធ្វើអោយពួកគាត់ដែលមានទីលំនៅ នៅក្បែរច្រាំង មានភិតភ័យ នឹងអ្នករស់នៅអមផ្លូវឡានចេញចូល ក៏ដេកថ្ងៃមិនបានដែរ ពិសេសលំនៅដ្ឋាន កកទៅដោយគ្រាប់ខ្សាច់ ។

ប្រជាជនសំណូមពរ ដល់ចៅហ្វាយខេត្ត នឹងក្រសួងពាក់ព័ន្ធ គួរមានវិធានការតឹងរឹង ចំពោះក្រុមឡានព្យុះសង្ឃរា ទាំងនេះ ទោះថា គេធ្វើដើម្បីអភិវឌ្ឍន៍កន្លែងណា១ ក៏ដោយ ក៏ត្រូវគិតពីទ្រូងផ្លូវ នឹងទ្រូង ប្រជាជនផង ទើបអាចបានសេចក្តីសុខទាំងអស់គ្នា ។

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com