ខេត្តបាត់ដបង÷ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សានុស្សក្រីក្រទាំងអស់បានថ្លែងអំណរគុណនឹងដឹងគុណបំផុតចំពោះក្រុមអ្នកម្តាយមនុស្សធម៌ដែលបានជួយផ្តល់មធ្យោបាយធ្វើដំណើរទៅសាលារៀនដល់កូនៗរបស់ពួកគាត់ខណះដែលពួកគាត់ខ្វះខាតសម្រាប់ទំនុកបំរុងដល់កូនៗរបស់ពួកគាត់នូវមធ្យោបាយជាកង់ដើម្បីធ្វើដំណើរទៅក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូរបស់ពួកគេនៅឯសាលារៀនរៀងខ្លួន។ពិធីចែកកង់រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនផងនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ដែលមានលោកជំទាវញ៉ែមសាខន.សខេងប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌អញ្ជើញជាអធិបតីដែលប្រព្រឹត្តឡើងនៅក្នុងស្រុកបាណន់។
ក្នុងពិធីនេះក៏មានវត្តមានមន្ត្រីជាប្រតិភូសំខាន់ៗជាច្រើនរូបផងដែររួមនិងលោកគ្រូអ្នកគ្រូព្រមទាំងអាណាព្យាបាលសិស្សានុស្សទាំងអស់ផងដែរ។សិស្សានុសិស្សក្រីក្រដែលបានមកទទួលកង់រួមនិងគ្រឿងឧបភោគបរិភោគទាំងចំនួន៥០០នាក់ក្នុងនោះ២៥០នាក់នៅក្នុងស្រុករតន:មណ្ឌលនិង២៥០នាក់ទៀតនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងដើម្បីចូលរួមរំលែកការខ្វះខាតនិងផ្តល់ក្តីស្រឡាញ់ដោយមិនរើសអើងរបស់ក្រុមអ្នកម្តាយមនុស្សធម៌នោះទេ។
អំណោយនាពេលនេះគឺជាសប្បុរសធម៌របស់សម្តេចក្រឡាហោមស.ខេងនិងលោកជំទាវដែលបាននាំយកមកចែកសិស្សានុសិស្សក្រីក្រដែលជួបការខ្វះមធ្យោបាយធ្វើដំណើរទៅសិក្សាទាំង៥០០នាក់។ដោយសិស្សម្នាក់ៗទទួលបានកង់១,អង្ករ២០គ.ក្រ,ត្រីខ១យួរនិងសម្ភារ:សិក្សាមួយចំនួនផងដែរ៕សៅ សារិទ្ធ