ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ប៉ោ សេង ធ្វើនំអត់ ម្សៅ រំលោភយកផ្លូវ សាធារណៈ ធ្វើអាជីវកម្ម ឲ្យអាជីវករ លក់ដូរ យ៉ាងអាណាធិបតេយ្យ លើផ្លូវបេតុងរបស់រដ្ឋ ក្នុងឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្តាល , ផ្លូវលំបេតុងសាធារណៈចំនួន៣ខ្សែនៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានលោក ប៉ោ សេង ប្រធានអ្នកគ្រប់គ្រងផ្សារគគីររំលោភយកធ្វើអាជីវកម្មអោយក្រុមអាជីវករលក់ដូរម្ហូបអាហារនំចំណី បន្លែផ្លែឈើត្រីសាច់ គ្រឿងទេសគ្រប់មុខ យ៉ាងអនាធិបតេយ្យ បង្កការកកស្ទះពិបាកដល់អ្នកធ្វើដំណើរជារៀងរាលថ្ងៃ។ បើតាមក្រុមអាជីវករបានលើកឡើងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ពួកគាត់អង្គុយលក់ដូរនៅទីនេះម្នាក់ៗចាប់ពី៣ឆ្នាំទៅ៧ឆ្នាំហើយ ដែលមានគេរៀបចំអោយលក់ ដោយបានបង់ភាសុីនិងថ្លៃអនាម័យក្នុង១ថ្ងៃ៧០០រៀលទៅ១០០០រៀល។ក្រៅពីនោះបង់ថ្លៃម្ចាស់ដីតាមមុខផ្ទះគេ១ព្រឹកម្នាក់៣០០០រៀលទៅ៥០០០រៀលទៀត។ចំណែកអាជីវករខ្លះហាក់បីដូចជាមានគំនាបបាននិយាយថា ការមកអង្គុយលក់ដូរលើផ្លូវសាធារណៈនេះគឺគាត់សម្រេចចិត្តមកអង្គុយលក់ដោយខ្លួនឯងគ្មានអ្នកណារៀបចំអោយលក់ទេ ហើយក៍មិនបានបង់លុយអោយខាងណាដែរ គឺបង់អោយតែថ្លៃភាសុី និងអនាម័យ ក្នុង១ថ្ងៃ៧០០រៀលទៅ១០០០រៀលប៉ុណ្ណោះ។បញ្ហានេះត្រូវបានអាជ្ញាធរសមត្ថកិច្ចគេចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញ៉ាបដែរ តែពួកគាត់មិនស្តាប់ព្រោះគ្មានកន្លែងផ្សេងសម្រាប់អង្គុយលក់។ ទោះយ៉ាងណាមហាជនជាច្រើនបានធ្វើការរិះគន់អាជ្ញាធរសមត្ថកិច្ចស្រុកកៀនស្វាយថា អសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ បណ្តែតបណ្តោយអោយលោក ប៉ោ សេង មកយកផ្លូវលំបេតុងសាធារណៈធ្វើអាជីវកម្មអោយអាជីវករអង្គុយលក់ណែនតាន់តាប់ពេញផ្លូវអញ្ចឹង ឫមួយក៍អាជ្ញាធរសមត្ថកិច្ចស្រុកមួយនេះទទួលបានលាភសក្ការៈផលប្រយោជន៍តាមរយៈលោក ប៉ោ សេង ដែលគ្មានលុយទិញដីវិនិយោគផ្សារ ធ្វើនំអត់ម្សៅយកផ្លូវលំបេតុងសាធារណៈធ្វើផ្សារនេះដែរ។ទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់អ្នកធ្វើដំណើរនោះទេ វានាំអោយបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវយ៉ាងធ្ងន់ធ្ងរ ព្រោះនៅតាមរបងអធិការដ្ធាននគរបាលស្រុកបានសង់តូបដែករឹងមាំជាច្រើនតូបអោយអាជីវករអង្គុយលក់យ៉ាងរំភើយ ជាពិសេសបើសិនជាកើតមានករណីគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះពលរដ្ធ មិនដឹងជាឡានទឹកចេញតាមណាទេ ព្រោះផ្លូវលំបេតុង១ខ្សែចាប់ពីមុខអធិការនគរបាលស្រុករហូតដល់ថ្នល់ជាតិលេខ១ក៍ត្រូវអាជីវករអង្គុយលក់ដូរយ៉ាងណែនតាន់តាប់ដែរ។ជាងនេះទៅទៀតនោះកន្លែងបរិវេណសាលាស្រុកនិងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ដែលជាកន្លែងសម្រាប់បំរើសេវាសាធារណៈបែរយកធ្វើជាកន្លែងផ្ញើរម៉ូតូភ្ញៀវ១គ្រៀង១០០០រៀលទៅវិញ។ក្រៅពីធ្វើនំអត់ម្សៅលោក ប៉ោ សេង ប្រធានផ្សារគគីរបានអនុវត្តផ្ទុយពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មិនអោយមានការយកភាសុីពីពលរដ្ធដែលលក់ដូរតាមកញ្ជើកញ្ជ្រែងល្អីបន្តិចបន្តួចនោះឡើយ តែបែរជាលោក ប៉ោង សេង គ្មានលើកលែងទេគឺយកលុយទាំងអស់ សូម្បីតែលោក យាយ ចាស់ៗគាត់លក់ស្តៅ ឫបន្លែ ដែលគាត់ដាំតាមផ្ទះហូបមិនអស់ គាត់បេះដាក់ការធុន ឫកញ្ជែ្រងយកមកអង្គុយលក់តាមចិញ្ចើមផ្លូវក៍ត្រូវលោក ប៉ោ សេង តម្រូវអោយបង់លុយភាសុី និងលុយអនាម័យក្នុង១ព្រឹកម្នាក់១០០០រៀលជាកំហិតផងដែរ។បើមិនបង់លុយអោយលក់មិនបាន។ ពាក់ព័ន្ធបញ្ហានេះភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានទេ។ ដោយឡែកលោក ប៉ោ សេង អ្នកគ្រប់គ្រងផ្សារបានប្រាប់តាមទូរស័ព្ទអោយដឹងថា ដោយសារក្នុងផ្សារចង្អៀតទើបអាជីវករមកលក់នៅទីនេះ។ចំពោះអ្នកលក់ដូរតាមកញ្ជើងកញ្ជ្រែងល្អីតិចតួចនោះ មិនមែនបង់ថ្លៃភាសុីទេ គឺបង់ថ្លៃអនាម័យ១០០០រៀល។ រីឯលោក ព្រំ សំណាង អធិការនគរបាលស្រុក បានប្រាប់តាមទូរស័ព្ទអោយដឹងថា រូបលោកបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញ៉ាប់ដែរតែពួកគាត់នៅតែមិនស្តាប់ដូចវែកចកអញ្ចឹង៕ រាយការណ៍ ដោយ លោក លាប់ ចាន់

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com