ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូនផ្តាំផ្ញើឲ្យមន្ត្រីបន្តរឹតបន្តឹងច្បាប់ចរាណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធិភាព

ខេត្តបាត់ដំបង÷ការថ្លែងបែបនេះនូវខណះដែលលោកស៊ុយ.សានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹងជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់លោកស៊ុន.ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែតាំងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថ្មីក្នុងខេត្តបាត់ដំបង។នៅក្នុងពិធីនេះក៏មានវត្តមានលោកងួន.រតន:អភិបាលខេត្តលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងលោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តនិងអស់លោកលោកជំទាវគណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូនលោកប្រធានមន្ទីអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះលោកព្រួញ.រិទ្ធថាដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីបានឡើងប្តេជ្ញាចិត្តនៅចំពីមុខគណៈអធិបតីក្នុងអង្គពិធីទាំងមូលថានឹងខិតខំបន្តភារកិច្ចនិងសហការជាមួយស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋបាលខេត្តដើម្បីចូលរួមបម្រើការងារជំនាញរបស់ខ្លួននិងបម្រើសេវាសាធារណៈជូនប្រជាប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរឡើង។នោះលោកងួន.រតន:អភិបាលខេត្តបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវសាមគ្គីភាពផ្ទៃក្នុងដើម្បីប្រមូលផ្តុំកម្លាំងសរុបមធ្យោបាយសរុបដើម្បីផ្តល់សេវាសាធារណៈជូមប្រជាពលរដ្ឋឱ្យតែកាន់តែល្អប្រសើរផងដែរ។លោកក៏សម្តែងការកោតសរសើរចំពោះលោកចាន់.សំបូរអតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចនៅក្នុងរយៈពេលនៃការដឹកនាំរបស់ខ្លួនក្នុងនាមជាសេនាធិការរបស់ក្រសួងនិងបានចូលរួមសហការអនុវត្តការងារនានាដែលរដ្ឋបាលខេត្តបានប្រគល់ជូនកន្លងមក។
លោកស៊ុយ.សានបានថ្លែងថា÷ការផ្លាស់ប្តូរតួនាទីរបស់មន្ត្រីរាជការនិងកន្លែងធ្វើការរបស់មន្ត្រីគឺជាកិច្ចដំណើរការប្រព្រឹត្តទៅជាធម្មតាក្នុងជីវភាពការងាររបស់មន្ត្រីបម្រើការងាររដ្ឋហើយនេះជាការផ្តល់ឱកាសដល់មន្ត្រីក្នុងដកស្រង់នូវបទពិសោធន៍ថ្មីបន្ថែមទៀតផងដែរ។លោកបន្តទៀតថា÷ការផ្លាស់ប្តូរនេះមិនមែនថាប្រធានមន្ត្រីចាស់លោកបានប្រព្រឹត្តអំពើខុសឆ្គងឬខ្វះសមត្ថភាពក្នុងគ្រប់គ្រងនោះទេពោលគឺធ្វើឡើងក្នុងការបណ្តុះស្មារតីវប្បធម៌ចែករំលែកចំណេះដឹងនិងសាបព្រោះនូវពហុជំនាញដល់មន្ត្រីក្នុងការកំណែទម្រង់ស៊ីជ្រៅរដ្ឋសាធារណៈតាមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ។ពិសេសត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានកាន់តែមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យឋិតក្នុងអត្រាទាបបំផុតឬលុបបំបាត់ទាំងស្រុងតាមដែលអាចធ្វើបាន៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com