ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អ្នកឧកញ៉ា គិត ម៉េង បង្ហាញក្តីស្រលាញ់ចំពោះឧត្តម ភរិយា លោកជំទាវ ម៉ៅ ចំណាន

រាជធានីភ្នំពេញ : អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃទី១៣ ខែគុម្ភ: ឆ្នាំ២០២១ នេះបានបង្ហោះសារប្រកបដោយ មនោសញ្ចេតនា ទៅកាន់មនុស្សជាទីស្រលាញ់បំផុត ដែលមិនខ្វះបាន ។

ខ្លឹមសារដែលអ្នកឧកញ៉ា សសេរក្នុងភេកហ្វេសបុក នោះបានលើកឡើងថា :
តើអ្នកទាំងអស់គ្នាដឹងឬទេថា ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់គឺជាប្រពៃណីដ៏មានវ័យចំណាស់មួយដែលមានដើមកំណើតមកពីពិធីបុណ្យរបស់ជនជាតិរ៉ូមុំាង ដែលតែងប្រារព្ធជារៀងរាល់ពាក់កណ្ដាលខែកុម្ភៈ នាពេលចាប់ផ្ដើមរដូវផ្ការីក?។ ក្នុងពិធីនេះ បុរសនិងនារីដែលបានចូលរួម ត្រូវចាប់ឆ្នោតដើម្បីស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវរក្សាចំណងនេះក្នុងអំឡុងពេលប្រារព្ធកម្មវិធីរហូតដល់ចប់ ឬពេលខ្លះទៀត បុរសនិងនារីដែលជាដៃគូនោះក៏បានរៀបការជាមួយគ្នាទៀតក៏មាន។
ក្នុងសម័យនេះវិញ ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាការប្រារព្ធជាសកល ដើម្បីបង្ហាញពីសេចក្ដីស្រទ្បាញ់ និងការពេញចិត្ត។ ថ្ងៃនេះក៏ជាថ្ងៃដែលដៃគូសេ្នហាជាច្រើនតែងមានភាពច្នៃប្រឌិតបំផុត ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានអារម្មណ៍ដ៏ពិសេស។

ខ្ញុំក៏ដូចគ្នាដែរ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបាននឹកគិតពីវិធីជាច្រើន ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់និងការសរសើរចំពោះភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ។
ប្រាកដណាស់ ទង្វើតែងតែប្រសើរជាងការនិយាយ។ ប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំសូមយកទិវានេះ ដើម្បីបង្ហាញក្ដីស្រទ្បាញ់ដ៏ជ្រាលជ្រៅចំពោះភរិយាជាទីស្រទ្បាញ់របស់ខ្ញុំ ម៉ៅ ចំណាន ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com