ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ហាក់ លី (ហៅពៅ)ចូល ច្រៀងKTVឱបថើបស្រវឹងធ្លាក់ភ្នែក.ខឹងនារីដៃគូ.មិនទៅដេកជាមួយ!អុកឡុកវ៉ៃម្ចាស់ហាងឱ្យរបួស

ខេត្តព្រៃវែង៖ ស្ដ្រីជាម្ចាស់ហាងKTVម្នាក់បានរបួសត្រង់ក.ជាំ និងសម្ភារៈក្នុងហាងបានរងការខូចខាត!។

បន្ទាប់ពីមានភ្ញៀវ១ក្រុមគ្នា៥នាក់ ចូលផឹកស៊ីច្រៀងKTVឱបថើបស្រីស្រវឹងជោគជាំ!។
(រួចអុកឡុកទាត់ធាក់សម្ភារៈក្នុងហាង.វ៉ៃម្ចាស់ហាង និងដកកាំភ្លើងខ្លីអាម៉េ សំឡុតប្រុងបាញ់សម្លាប់ទៀតផង។
មូលហេតុ៖ មកពីជនបង្កខឹង នារីក្នុងហាង(ដៃគូខ្លួន) មិនព្រមទៅដេកជាមួយដើម្បី«បន្ធូរអារម្មណ៍» នៅផ្ទះសំណាក់!។

ហេតុការណ៍ហិង្សា ដ៏កក្រើកនេះបានកើតឡើងនាឱកាសបុណ្យចូលឆ្នាំចិន កាលពីម៉ោង១២.៥០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងហាងKTVយីហោ(ជំនោរ.មករា) ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នេះបើយោងតាម គណនីហ្វេសប៊ុកឈ្នោះ Brô Ñóñ បានបង្ហោះ កាលពីថ្ងៃទី១៣.០២.២០២១ថា” ខ្ញុំបាទ ម៉េង ឆានន់ គោរពជូនសម្តេច ក្រឡាហោម ស ខេង ដ៏ខ្ពង់ខ្ពស់!។

ដែលមានខ្លឹមសារថា៖ មានករណីអំពើហិង្សា មកលើម្តាយរបស់ខ្ញុំបាទឈ្មោះ ឡោ សារុំ ។ អ្នកបង្កហិង្សាឈ្មោះ ហាក់ លី (ហៅពៅ) នៅក្នុងហ្វេសប៊ុកគាត់ឈ្មោះ«ហាក់ លី» មានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនដៃដល់បានវ៉ៃម្តាយរបស់ខ្ញុំ ហើយអួតថា៖ ខ្លួនជាប៉ូលិសនៅក្រសួងមហាផ្ទៃ។

ពោលគឺ៖នៅពេលកើតហេតុជនបង្កបានផឹកស៊ីស្រវឹង ហើយខឹងស្រីក្នុងហាងមិនទៅដេកជាមួយ!។

ដោយជះកំហឹងវ៉ៃអុកឡុកទាត់ធាក់ទូទឹកកក សម្ភារៈក្នុងហាងនិងវ៉ៃម្ដាយរបស់ខ្ញុំ រួចបើទ្វារឡាន ដកកាំភ្លើងខ្លីមកគំរាម បាញ់ម្តាយរបស់ខ្ញុំទៀតផង ។

សូមគោរពជូនសម្តេច ក្រឡាហោម ស ខេង ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ ជួយ ស៊ែម្នាក់មួយផង។

ជាមួយគ្នានោះប្ដីស្ដ្រីរងគ្រោះនិងជាម្ចាស់ហាងបានប្រាប់«ដើមរាំង» នៅព្រឹកទី១៤.០២.២០២១ថា៖ នៅមុនពេលកើតហេតុ មានក្រុមជនបង្កមានគ្នា៥នាក
បានមកផឹកស៊ីច្រៀងKTVនៅក្នុងហាង«ជំនោរមករា»របស់ខ្លួន ដោយឱបថើបនារី ក្នុងហាងជាដៃគូអង្គុយកំដរចាក់ស្រាឱ្យ។

លុះដល់ម៉ោងកើតហេតុ ស្រវឹងជោគជាំ ឈ្មោះ ហាក់ លី (ជនបង្ក)បានបបួលស្រីក្នុងហាង(ដៃគូកំដរ) ឱ្យទៅដេកជាមួយខ្លួននៅផ្ទះសំណាក់ ក្នុងបំណង(បន្ធូរអារម្មណ៍ភាពតានតឹង)!។

លុះនាងបដិសេធ ប្រកែកមិនព្រមទៅដេកជាមួយ បណ្ដាលឱ្យឈ្មោះ ហាក់ លី ខកបំណងដែលកំពុងចង់រួមភេទផងនោះ!។ក៍កើតជារឿងក្ដៅក្រហាយ«ឈួលចុងច្រមុះ ក្រពុលមុខ ឡូឡារអុកឡុក វាយទាត់ធាក់សម្ភារៈ ទូទឹកកក.ក្នុងហាង» បណ្ដាលឱ្យរងការខូចខាត!។

ខណៈនោះស្ដ្រីរងគ្រោះឈ្មោះ ឡោ សារុំ ជាម្ចាស់ហាងបានសួរនាំ ស្រាប់តែឈ្មោះ ហាក់ លី ស្ទុះវ៉ៃ១ដៃចំគល់ក.បណ្ដាលឱ្យរបួសជាំក.។

ក្រោយបង្កហេតុក្រុមជនដៃដល់បាន ចេញពីកន្លែងកើតហេតុ ទៅផ្ទះរាងៗខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើងសោះឡើយ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com