ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ព្រោះតែឆ្លៀតឱកាសធ្វើរឿងមិនល្អរថយន្តប្រភេទធុនតូចដឹកទំនិញឆ្លងកាត់តាមច្រកព្រំដែនអន្តជាតិដូងក្នុងស្រុកកំរៀងអាជ្ញាធរខេត្តសម្រេចប្រកាសផ្អាកបណ្តោះអាសន្ន

ខេត្តបាត់ដំបង៖ក្នុងកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធបញ្ហាពលករឆ្លងដែនមកពីថៃបានគេចវេសមិនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល។លោកសឿម.ប៊ុនរឹទ្ធអភិបាលរងខេត្តបាត់ដំបងបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះកាលពីរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ថា÷សមត្ថកិច្ចប្រចាំនៅច្រកអន្តរជាតិនិងច្រកតំបន់តាមស្រុកជាប់ព្រំដែនមានដូចជាស្រុកកំរៀងភ្នំព្រឹកនិងសំពៅលូនត្រូវតែបង្កើនការប្រុងប្រយ័ត្នធ្វើការត្រួតពិនិត្យដោយរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុតពាក់ព័ន្ធលំហូការវិលត្រឡប់របស់ពលករមកពីប្រទេសថៃតាមច្រកនានានិងឆ្លងអូរព្រំដែនក្នុងដែនសមត្ថកិច្ចកំពុងទទួលខុសត្រូវដោយមិនត្រូវឲ្យមានពលករគេចវេសពីការធ្វើចត្តាឡីស័កបានជាដាច់ខាត។

កិច្ចប្រជុំបន្ទាន់ខាងលើធ្វើឡើងខណៈដែលមានរថយន្តដឹកទំនិញធុនតូចមួយចំនួនមិនបានសហការជាមួយសមត្ថកិច្ចការពារព្រំដែនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នឹងបានឃុបឃិតជាមួយមេខ្យល់លួចនាំពលករពីប្រទេសថៃឆ្លងដែនមកស្រុកកំណើតដោយមានការគេចវេសពីការធ្វើចត្តាឡីស័កទើបអាជ្ញាធរខេត្តបាត់ដំបងបានសម្រេចប្រកាសផ្អាកមិនឲ្យរថយន្តប្រភេទធុនតូចដឹកទំនិញឆ្លងកាត់ព្រំដែនច្រកអន្តរជាតិដូង(ឡែម)ជាបណ្តោះអាសន្នសិន។
លោកបានបន្តថា÷បើទោះបីកន្លងទៅអាជ្ញាធរខេត្តដែលដឹកនាំដោយលោកងួន.រតនះបានចុះធ្វើការផ្តាំផ្ញើដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនហើយក៏ដោយចុះក៏ពលរដ្ឋទាំងនោះនៅតែផ្សំរួមគំនិតនិងឃុបឃិតជាមួយពលករមួយចំនួនក្នុងការបិទបាំងលាក់បំពួនដើម្បីឲ្យពលករគេចវេសពីការត្រួតពិនិត្យនូវវិធានសុខាភិបាលការដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលដដែល។
ស្របជាមួយគ្នានេះដែរលោកសឿម.ប៊ុនរឹទ្ធអភិបាលខេត្តរងក៏បានព្រមានដល់គ្រប់កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការឃុបឃិតនិងបន្តឲ្យមានពលករនៅតែបន្តគេចវេសដោយប្រើមធ្យោបាយក្នុងការឃុបឃិតបង្វែងដានលួចលាក់ដឹកពលករមិនបានធ្វើចត្តាឡីស័កត្រូវទទួលខុសត្រូវនិងប្រឈមចំពោះមុខច្បាប់ផងដែរបើសិនជារកឃើញថាមានបែបនេះ។
តាមរយៈកិច្ចប្រជុំនេះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញនូវវិធានរឹងរឹងបំផុតក្នុងការផ្អាកធ្វើចរាចរណ៍របស់រថយន្តធុនតូចដែលបានចូលទៅដឹកទំនិញឆ្លងចេញចូលទៅមកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងដោយបញ្ឈប់ជាបន្ទាន់ក្នុងការអនុញ្ញាតឲ្យរថយន្តខាងលើទាំងនោះបន្តសកម្មភាពចេញចូលនិងឆ្លងកាត់ទៅដឹកទំនិញនៅក្នុងផ្សារថៃបន្តទៀតចាប់ពីចេញបទបញ្ជានេះតទៅរងចាំការសម្រេចពីអាជ្ញាធរខេត្តជាថ្មីម្តងទៀតនៅពេលក្រោយតាមដែលអាចធ្វើបាន៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com