ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្រួសារពលរដ្ឋក្រីក្រក្នុងឃុំតាលាស់ស្រុកមោងឫស្សីចំនួន២៨០គ្រួសារទទួលបានអំណោយពីសម្តេចក្រឡាហោមស.ខេងនិងលោកជំទាវ

ខេត្តបាត់ដំបង÷តាមរយះឯកឧត្តមនួន.សានបានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំតាលាស់បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោមស.ខេងនិងលោកជំទាវញ៉ែម.សាខនយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៨០គ្រួសារក្នុងឃុំតាលាស់ស្រុកមោងឫស្សីខេត្តបាត់ដំបង។នៅក្នុងឱកាសនោះដែរឯកឧត្តមនួន.សានក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនឹងផ្ញើការនឹករឭកពីប្រមុខរាជរដ្ឋាភិបាលនិងសម្ដេចក្រឡាហោមស.ខេងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងជំរាបដល់បងប្អូនប្រជាពលរដ្ឋផងដែរអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ទាំងនាំដល់ប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកខ្លះៗ។ក្នុងនោះក៏មានឯកឧត្តមអង្គវង្ស.វឌ្ឍនាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សីដែលមានឧត្តមកើត.រិទ្ធអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សីផងដែរ។
ក្រោយពីឯកឧត្តមបានសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យកាន់តែល្អប្រសើថែមទៀតដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩កុំឲ្យរីករាលដាលដល់សហគមន៍ខណះដែលអាជ្ញាធរខេត្តរួមនិងមន្ត្រីពាក់ព័ន្ធកំពុងត្រូវបានពង្រឹងតាមបន្ទាត់ព្រំដែនស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអំពីលំហូរពលករខ្មែរនៅប្រទេសថៃវិលមកស្រុកកំណើតវិញខណះកន្លងមកមានពលករមួយចំនួនបានគេចវេះពីការធ្វើចត្តាឡីស័ក។
ក្នុងនោះឯកឧត្តបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ត្រូវប្រកាន់ភ្ជាប់នូវអនាម័យស្អាតជានិច្ចដោយលាងសម្អាតដៃនឹងអាកុលឬជែលដោយរក្សាគម្លាតសង្គមពាក់ម៉ាសការពារនឹងចៀសវាងចូលទីប្រជុំជនដែលមានមនុស្សច្រើន។ជាមួយគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់ផងប្អូនប្រជាពលរដ្ឋឲ្យមានការសហការជាមួយអាជ្ញាធរឬសមត្ថកិច្ចផងដែរបើសិនជាមានបងប្អូនសាច់ញាតិឬអ្នកភូមិផងបានវិលពីប្រទេសថៃហើយគេចវេះពីការធ្វើចត្តាឡីស័កសូមរាយការជូនអាជ្ញាធរឬសមត្ថកិច្ចជាបន្ទាប់ដើម្បីសេចក្តីសុខនៅក្នុងសហគមន៍របស់បងប្អូនក៏ដូចជារក្សាក្តីសុខដល់មនុស្សទូទៅផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com