រាជធានីភ្នំពេញ : នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេង និងទំនិញរាយ បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ក្រុប ដោយអ្នកឧកញ៉ា គិត ម៉េង និង លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត។
យោងតាមការផ្សព្វផ្សាយចេញពីភេកហ្វេសបុក របស់អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះបានសរសេរថា : ថ្ងៃនេះ ខ្ញុំមានកិត្តិយសក្រៃលែងដែលបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក Songpon Thepnum som manus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត។
ភាពជាដៃគូនេះគឺជាសមិទ្ធផលសំខាន់មួយទៀតនៅក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេង និងទំនិញរាយ កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា អស់រយៈពេលជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំង២មានគោលការណ៍ដូចគ្នា នៅក្នុងការអភិវឌ្ឍ ពង្រឹងបទពិសោធន៍របស់អតិថិជន ភាពច្នៃប្រឌិត និងការអភិវឌ្ឍសហគមន៍។ ខ្ញុំទន្ទឹងរង់ចាំការសហការលើគម្រោងផ្សេងៗ ដូចជាការអនុវត្តការទូទាត់តាមបែបឌីជីថល បណ្ដុំនៃបណ្តាញប្រព័ន្ធការពារដំណោះស្រាយសុវត្ថិភាព និងដំណោះស្រាយហិរញ្ញវត្ថុ នៅរាល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី នៅកម្ពុជា។ អនុស្សរណៈយោគយល់នេះនឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត ដែលផ្តល់នូវឱកាសសហការគ្នាកាន់តែច្រើន និងបង្កើនភាពខ្លាំងរបស់ក្រុមហ៊ុនទាំងពីរដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា។
ខ្ញុំមានសុទិដ្ឋិនិយមថាអនុស្សរណៈយោគយល់នេះនឹងជំរុញឲ្យក្រុមហ៊ុនទាំងពីរអាចអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមប្រកបដោយភាពជោគជ័យ ព្រមទាំងជួយពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងនាមជាប្រទេសមានភូមិផងរបងតែមួយ និងជាសមាជិកនៃសហគមន៍អាស៊ាន។
***
Today, it was my great pleasure to sign a Memorandum of Understanding with Mr. Songpon Thepnumsommanus who represented PTT Cambodia Limited as Managing Director.
This partnership is another key milestone in Royal Group’s journey. PTTCL is a fast-growing international oil and retail company with more than 20 years in Cambodia. We share the same principles in customer experience, innovation, and community development. I look forward to the cooperation on various projects including, implementation of digital payments, leased lines, security, and financing solutions across PTT business operations in Cambodia. This MOU will undoubtedly promote mutually beneficial cooperation between Royal Group and PTT(Cambodia) Limited, fuel more collaboration opportunities and leverage each other’s strengths to expand our business operations in Cambodia.
I am optimistic that this undertaking will enable us to carry out our common development strategies and reinforce the Cambodia-Thailand bilateral relations as neighboring member states of the ASEAN Community.