ខេត្តកណ្តាល : ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រេីប្រាស់វិធានការជំនាញ ចុះទៅដល់កន្លែងកេីតហេតុ ធ្វេីការស៊េីបអង្កេត ស្រាវជ្រាវ តាមរយៈសាក្សីជុំវិញកន្លែងកេីតហេតុ និងតាមរយៈផ្លាកលេខម៉ូតូរបស់ជនសង្ស័យធ្វេីសកម្មភាព ទទួលបានលទ្ធផលឱ្យដឹងថា៖
+ករណីលួចមានស្ថានទម្ងន់ទោស (ឆក់)
-កេីតហេតុថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣.១៥នាទី នៅចំណុចលេីផ្លូវជាតិលេខ៤ មុខរោងចក្រ ញូអាកឃីត ភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០២នាក់ ស្រី០១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ទាក់ទងពុំបាន។
ជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន) នៅថ្ងៃទី១៨.០២.២០២១ នៅចំណុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១.ឈ្មោះ រឿន ភារះ ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃតានប់ ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ ឈុំ ដារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំមុខរបរនិស្សិត មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
៣.ឈ្មោះនសុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
៤.ឈ្មោះ វន សំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដមមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
+មធ្យោបាយជិះធ្វេីសកម្មភាពមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដា125 ពណ៌ខ្មៅ ផលិតឆ្នាំ2019 លេខតួនិងលេខម៉ាស៊ីន 5539942 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-3127 ម្ចាស់កម្មសិទ្ធិឈ្មោះ អំ ធួន នៅភូមិពោធិ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សភាពនៃរឿងហេតុ៖
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលម៉ោង១៣និង៥៦នាទីរសៀល អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មាន តាមរយៈគេហទំព័រហ្វេសបុកឈ្មោះ De TimeNews 24h បានបង្ហោះវីដេអូករណីលួច(ឆក់ទូរសព្ទ) នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅមុខរោងចក្រ ញូអាកឃីត ទិសដៅជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ទៅទិសខាងលិច។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពេីក ចុះទៅដល់កន្លែងកេីតហេតុ ធ្វេីការស្រាវជ្រាវ ស៊េីបអង្កេត។ ពេលកម្លាំងចុះទៅដល់ ពុំបានជួបជនរងគ្រោះទេ ចំណែកជនសង្ស័យបានគេចខ្លួនបាត់។
+លទ្ធផលស្រាវជ្រាវ៖
-តាមការឆែកផ្លាកលេខម៉ូតូ កំពង់ស្ពឺ 1N-3127 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឃើញថា៖ ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ2019 លេខតួនិងលេខម៉ាស៊ីន 5539942 ម្ចាស់កម្មសិទ្ធិឈ្មោះ អំ ធួន នៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អធិការដ្ឋានស្រុកនគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានថាមុខសញ្ញាត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួន រួមជាមួយនិងម៉ូតូ ពាក់ព័ន្ធករណីឆក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ទូរសព្ទដៃ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣.១៥នាទី ចំណុចលេីផ្លូវជាតិលេខ៤ មុខរោងចក្រ ញូអាកឃីត ភូមិត្រពាំងភូមិ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រាកដមែន។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប ។
សូមអរគុណ!