ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាជន១៣គ្រួសារ នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតែមិនយល់ដីរដ្ឋជាង ៣ហិកតា ត្រូវបានគេធ្វើប្លង់លក់អោយឈ្មួញបានយ៉ាងរំភើយ ។

ខេត្តកណ្តាល : នៅរសៀលថ្ងៃទី ១៥ ខែគុម្ភ: ឆ្នាំ ២០២១ នេះតំណាងគ្រួសារម្នាក់ ក្នុងចំណោម១៣គ្រួសារ រស់នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់គេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ ថា ដីពួកគាត់ ដែលបានកាប់គាស់លើកទំនប់ទប់ទឹក

សំរាប់ធ្វើស្រែចំការជាង៣ហិកតា តាំងពីបែកប៉ុលពតម្លេះ តែពេលនេះ ត្រូវបានឈ្មួញធ្វើប្លង់លក់ ទៅអោយអ្នកមានលុយបាត់ទៅហើយ ។

ប្រជាពលរដ្ឋថា អ្នកដែលឈរឈ្មោះ ចចារ ជាមួយប្រជាជន គឺឈ្មោះ ឧកញ៉ា ទេព ភារម្យ តាមរយៈការសម្រួលសម្រួលរបស់អាជ្ញាធរស្រុកពញាឮ ដោយបានណាត់ជួប ដោយខាងលោកឧកញ៉ា បានអោយលុយមកប្រជាជនទាំង១៣គ្រួសារ ចំនួន៨ពាន់ដុល្លា នឹងបានឡើងរហូតដល់ ១២០០០ដុល្លា តែខាងប្រជាជន ទាមទារ ៥ម៉ឺនដុល្លា ។ ជាចុងក្រោយប្រជាជនថា បើមិនបានលុយ៥ម៉ឺនដុល្លា មកចែកគ្នានោះទេ គឺសុំដីតែ១ហិកតាបានហើយ ព្រោះកំលាំងពួកគាត់បានកាប់គាស់ នឹងបានអាស្រ័យផលយូរណាស់មកហើយ ។

ប្រជាជនបានសួរសំណួរថា ប្រសិនបើដីនេះជាដីរបស់រដ្ឋ ហេតុដូចម្តេច បានជាគេអាចធ្វើប្លង់លក់ទៅអោយឯកជនបាន ដោយប្រជាជនមិនដឹងថា រដ្ឋមានគំរោងអភិវឌ្ឍន៍អ្វី១នោះ ? ។

ប្រជាជនបានបន្តថា ពាក់ព័ន្ធក្រៅពីដីជាង៣ហិកតានេះ គឺឧកញ៉ា ទេព ភារម្យបានទិញដីពីប្រជាជន បានជាច្រើនគ្រួសារទៀត តែមិនទាន់បានអោយលុយគ្រប់នៅឡើយទេ គឺលើកពេល ពី១សប្តាហ៍ ទៅ១សប្តាហ៍ ដោយលេសថារវល់ រឺ គ្មានលុយ ។

គួររម្លឹកថា កន្លងមក ប្រជាជនធ្លាប់ប្រាប់ទៅអ្នកសារព័ត៌មានថា ដីនោះ ត្រូវបានលោកឧកញ៉ា លក់ទៅអោយជំទាវម្នាក់ក្នុងតំលៃជាង២០ម៉ឺនដុល្លា នឹងបានបែកធ្លាយការតវ៉ា នៅពេលមានគេមកចាក់ដី នៅលើដីអាស្រ័យផលរបស់ពួកគាត់ តែម្តង។

ដោយឡែកលោកឧកញ៉ា ទេព ភារម្យ ធ្លាប់បានប្រាប់ទៅអ្នកសារព័ត៌មាន កន្លងមកថា រឿងនេះលោកបានខិតខំដោះស្រាយជាជំហ៊ានៗហើយ ។

ទាក់ទងបញ្ហានេះ អង្គភាពយើងនៅមិនទាន់អាចរកការបំភ្លឺពី លោកអភិបាលស្រុកពញាឮ បាននៅឡើយទេ ពីករណីដីរួមប្រជាជនជាង៣ហិកតា ត្រូវបានគេធ្វើប្លង់លក់ទៅអោយឈ្មួញ រឺមួយថា ដីនេះរដ្ឋការត្រូវយកមកអភិវឌ្ឃន៍មែន រឺមួយ មានរឿងអ្វីផ្សេងទៀត ? ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com