ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គណបក្សមួយ ប្តឹងក្រុមហ៊ុនសម្រស់ ធម្មជាតិ លក់ផលិតផល ឃូស៊ី COOSEA ទៅក្រសួងសុខាភិបាល- ក្រសួងពាណិជ្ជកម្ម-ក្រសួងមហាផ្ទៃ ខណៈ ក្រសួងពាណិជ្ជកម្ម ក៏បានប្តឹងអោយមានវិធានផ្លូវច្បាប់ផងដែរ

រាជធានីភ្នំពេញ ៖ គណបក្ស កសិករ បានធ្វើលិខិតជាច្រើនច្បាប់ប្តឹងក្រុមហ៊ុនសម្រស់ ធម្មជាតិ លក់ផលិតផល ឃូស៊ី COOSEA ទៅក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ដើម្បីស្នើពិនិត្យនិង បិទការឡាយលក់ផលិតផល មានលក្ខណៈបោកប្រាស់ ។

យោងតាមលិខិតដែលអង្គភាព យើងទទួលបាននៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គឺ គណបក្ស កសិករ បានសសេរលិខិតប្តឹង ដាក់ចូលគ្រប់ក្រសួងពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយយោងតាមសំណើរពីប្រជាជនបានប្តឹងចូលគណបក្ស អោយជួយ ប្តឹងអន្តរាគមន៍ជួយ ពិនិត្យ និង ទប់ ស្កាត់ បិទការឡាយ Live វីដេអូតាមហ្វេសបុកផេក Facebook Page របស់ក្រុមហ៊ុនសម្រស់ ធម្មជាតិ លក់ផលិតផល ឃូស៊ី COOSEA ចោទថាជារឿងបោកប្រាស់ដល់ប្រជាជន ។ពិសេស ករណី ការ ឡាយ (Live) លក់ផលិតផលឃ្យូស៊ី(ថាជា រោគ) ប្ញសដូងបាត, ដុំគីស, ដុះសាច់ បំពង់ ក, ដុះសាច់ច្រមុះ, ឈឺសន្លាក់ ហើមដៃជើង, ស្ពឹក, ឈឺថ្លើម, រលាកថ្លើម, ទឹកនោមផ្អែម, ទឹកនោមប្រៃ, ខ្លាញ់ រុំ បេះ ដូង, រោគស្ត្រី រលាកដៃស្បូន និងជំងឺផ្សេងៗទៀត ចោទថា គឺជារឿងបោក ប្រាស់ ដល់ ប្រជា ជន ។

នៅក្នុងបណ្តឹងអន្តរាគមន៍របស់ឈ្មោះ ផា ចិតត្រា និងឯកសារពាក់ព័ន្ធបានបញ្ជាក់ដឹងថា រយៈ ពេល ជាង ២ឆ្នាំនេះ ប្រជាជនខ្មែរភាគច្រើនបាននាំគ្នាទិញផលិតផលសម្រស់ធម្មជាតិ ឃូស៊ី ស្រីអូន មកផឹកនិង ព្យាបាលជំងឺ អ្នក ខ្លះទិញ១កំប៉ុង ខ្លះ២កំប៉ុង ខ្លះទៀតទិញ៤កំប៉ុង ដោយល្បីតៗគ្នាថា ព្យាបាល រោគច្រើនប្រភេទ បូករួមនិង ការ ផ្សព្វផ្សាយតាមវីដេអូផេករបស់ក្រុមហ៊ុន បានធ្វើឱ្យប្រជា ជន មា ន ការ យល់ ច្រឡំ នូវ ផលិត ផលឃូស៊ី COOSE ថា អាច ព្យា បាល រោគជាសះស្បើយពីជំងឺច្រើនប្រភេទ ហើយ នាំ គ្នា បោះ បង់ចោលឱសថថ្នាំពេទ្យ ងាកមកប្រើផលិតផល សម្រស់ធម្មជាតិ ឃូស៊ីនេះ ធ្វើឱ្យ អ្នក ជំងឺខ្លះ និងអ្នកជំងឺ ទឹ ក នោម ផ្អែមផ្សេងៗទៀត បាន កើន ឡើង ជាតិ ស្ករ ក្នុង ឈាមកំរិតខ្ពស់ ធ្វើឱ្យសុខភាពរាងកាយ ទ្រុឌទ្រោម ហើយ អ្នក ជំងឺកាន់ តែធ្ងន់ ធ្ងរ ឡើងៗ និងខូចសរីរៈនៃរាងកាយ ខាត បង់ ពេល វេលា និងអស់ ថវិកា ជា ច្រើន ក្នុង ទិញផលិតផលសម្រស់ធម្មជាតិឃូស៊ី COOSE មក ប្រើប្រាស់សម្រាប់ព្យាបាលជំងឺ ។

សាមីបណ្តឹងបានស្នើសុំមក ក្រសួងសុខាភិបាល មេត្តាពិនិត្យ និងជួយទប់ស្កាត់ចំពោះ ក្រុមហ៊ុន ខាងលើ ដែល បាន ធ្វើ ការ ផ្សព្វ ផ្សាយលក់ផលិតផលរបស់ខ្លួន ខុសពីការពិត និងសាមីបណ្តឹងបាន ដាក់ សំណើនូវ ០៤ ចំណុច ដូចមានខ្លឹមសារ ខាង ក្រោមនេះ ៖

១. បិទការឡាយផ្ទាល់ និងបិទការផ្សាយលក់ផលិតផលអួតអាងខុសពីការ ពិត តាម រយៈ រឿង កំប្លែង

២. ស្នើបិទអាជីវកម្ម ឬផ្អាកដូចករណីកើតឡើងនៅខេត្តសៀមរាប

៣. ស្នើសុំក្រសួងសុខាភិបាលបញ្ជាក់ការពិត តើទង្វើរបស់ក្រុមហ៊ុន ឃូស៊ី ដែលបាន ផ្សព្វ ផ្សាយលក់ផលិតផលរបស់ខ្លួនកន្លងមក ប្រាសចាកនឹងអាជ្ញាប័ណ្ណ និងមាន លក្ខណៈ បោក ប្រាស់កំរិតណាដែរ?

៤. ស្នើសុំឱ្យ ក្រសួងសុខាភិបាល មានគោលការណ៍ណែនាំ និងមានវិធានការណ៌តឹងរឹងបំផុត ចំពោះ ក្រុមហ៊ុនខាងលើ ត្រូវគោរពអនុវត្តតាមច្បាប់ជាធរមាន ។

ពាក់ព័ន្ធរឿងនេះ កន្លងមកខាងក្រសួងពាណិជ្ជកម្ម ក៏បានប្តឹងក្រុមហ៊ុនខាងលើ ទៅក្រសួង សុខាភិបាល ដែរ តែហាក់មិនមានចំណាត់ការ ទៅតាមផ្លូវច្បាប់ នៅឡើយនោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com