ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការ រត់ការដោះលែងជនត្រូវចោទឈ្មោះ ម៉ៅ ប៊ុនធូរ ក្នុងសំណុំរឿងប៉ុនប៉ងឃាតកម្មលើព្រះរាជអាជ្ញារងខេត្តកំពង់ធំឱ្យនៅក្រៅឃុំបណ្តោះអាសន្នតើអាចទៅរួចទេ ?

ខេត្តកំពង់ធំ :សំណុំរឿងប៉ុនប៉ងឃាតកម្មលើលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ប្រព្រឹត្តដោយជនត្រូវចោទឈ្មោះ ម៉ៅ ប៊ុនធូរ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលមហាជនទូទៅនៅក្នុងខេត្កកំពង់ធំ និងនៅទូទាំងប្រទេស ជាពិសេសមន្រ្តីអនុវត្តន៍ច្បាប់នៅក្នុងប្រព័ន្ធតុលាការកំពុងតាមដាននោះ នៅពេលនេះលេចលឺព័ត៌មានថា កំពុងមានអ្នកចេញមុខរត់ការដោយចំណាយប្រាក់ខ្ទង់សែនដុល្លារអាមេរិក ដើម្បីសុំដោះលែងជនត្រូវចោទរូបនេះ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈដែលបទល្មើសនេះគឺជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរប្រព្រឹត្តទៅលេីមន្រ្តីអនុវត្តន៍ច្បាប់ ។

ប្រភពព័ត៌មានច្បាស់ការពីខេត្តកំពង់ធំ បានឱ្យដឹងថា សកម្មភាពកំពុងរត់ការសុំដោះលែងជនត្រូវចោទឈ្មោះ ម៉ៅ ប៊ុនធូរ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ គឺមានការរត់ការពីសំណាក់មន្រ្តីធំៗមួយចំនួននៅក្នុងខេត្តកំពង់ធំដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែងជនត្រូវចោទឈ្មោះ ម៉ៅ ប៊ុនធូរ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ។

ជាក់ស្តែង លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ដែលជាមេធាវីផង និង ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ផង ហើយដែលត្រូវជាប្រពន្ធរបស់ជនត្រូវចោទឈ្មោះ ម៉ៅ ប៊ុនធូរ ផងដែរនោះ ត្រូវបានប្រភពព័ត៌មានច្បាស់ការពីខេត្តកំបង់ធំ បានទម្លាយថា បានលក់ដីព្រៃដែលបានមកពីការឃុបឃិតគ្នាជាប្រព័ន្ធឈូសឆាយទន្ទ្រានយកចំនួន០៣កន្លែង ទំហំ ៥៧៤.៩៦០ ម៉ែត្រក្រឡា ស្មើនឹង ៥៧,៤៩៦០ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដើម្បីយកប្រាក់រត់ការសុំឱ្យដោះលែងជនត្រូវចោទឈ្មោះ ម៉ៅ ប៊ុនធូរ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។ ចំពោះដីខាងលើនេះ ក្នុង០១ហិកតា លក់បាន ៨.០០០ ដុល្លារអាមេរិក ដូច្នេះទឹកប្រាក់សរុប មានរហូតដល់ ៤៥៩.៩៦៨ ដុល្លារអាមេរិកឯណោះ។

សូមជម្រាបដែរថា កន្លងមក លោកស្រី ស៊ឹម សុវណ្ណារិទ្ធ បានខ្នះខ្នែងរត់ការសុំឱ្យដោះលែងជនត្រូវចោទខាងលើយ៉ាងសកម្មបំផុត ដោយរត់ការតាមរយៈមន្ត្រីជាន់ខ្ពស់ក្នុងខេត្តកំពង់ធំ ប៉ុន្តែការប៉ុនប៉ងនេះ មិនបានសម្រេចនោះទេ ដោយហេតុថា ករណីបទល្មើសនេះគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ មិនអាចលេីកលែងឨ្យបាននោះទេព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធតុលាការនៅកម្ពុជា។

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com