កណ្តាល៖ លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ហើយត្រូវអ្នកពឹងពាក់ដាក់ពាក្យបណ្តឹង ។
ប្រភពព័ត៌មានថា ក្រោយការសាកសួររួចមក លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ប្រភពបង្ហើបថា លោក តុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារ អោយនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ នោះទេ ពោលគឺរឿងអ្វី ក៏រត់ការដោះលែង បានដែរ ។ រឿងនេះគេសង្ស័យថា មានការរៀបចំជាប្រព័ន្ធ១ ។
ទោះជាយ៉ាង គេនៅមិនទាន់ឈ្មោះ អ្នកប្តឹង លោក តុង ដារ៉ា រហូតដល់មានការឃុំខ្លួននោះទេ ៕