ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងដីឡូត៏ភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង

(ខេត្តស្វាយរៀង) ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងដីឡូត៏ភូមិមរតក ដែលមានផ្ទៃដីសរុបជាង ១៤ហិចតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្ត ដែលស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អ្នកវិនិយោគទុនទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយធ្វើយ៉ាងណាត្រូវចូលរួមគោរពនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាកុល ជែលនិងនៅគម្លាតគ្នាជាដើម។

លោក សោម សុធា អគ្គនាយកក្រុមហ៊ុនភីភីធី ខេអិម
ហ្វាម ឯ.ក បានឲ្យដឹងថា: គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។ អ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់ជុំវិញ កាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគត ខាងមុខដ៏ខ្លី។

គម្រោងភូមិមរតក បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់រស់នៅ ដោយមានការបង្កើតជាផ្សារសហគមន៍ បង្កើតការងារ បង្កើតមុខរបរកាន់តែច្រើន ជាពិសេសនៅក្នុងគម្រោងមានការកសាងផ្លូវដើម្បីបងប្អូនក្នុងសហគមន៍កាន់តែងាយស្រួលធ្វើដំណើរ រីឯប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវបានរៀបចំតាមស្ដង់ដា គោរពតាមបទដ្ឋាន មិនមានក្ដីបារម្ភក្នុងការរស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងអចលនទ្រព្យភូមិមរតក បើកសម្ពោធលក់ជាផ្លូវការហើយ នៅលើផ្ទៃដីសរុបជាង ១៤ហិចតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តជាដើម ហើយតម្លៃគឺធូរថ្លៃសមរម្យបំផុតដែលបងប្អូនជាច្រើនអាចមានលទ្ធភាពវិនិយោគទិញសម្រាប់ការរស់នៅ ឬប្រកបអាជីវកម្មបាន ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com