ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សំណង់រំលោភចំណីព្រែកប៉ាឡាត់ឆឹង ក្នុងភូមិព្រែកប៉ាឡាត់ឆឹង ហៅភូមិលេខ០៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ចេះវេទមន្តបំបាំងកាយមិនអោយមន្រ្តីមើលឃើញ

កណ្តាលៈ សំណង់រឹងមួយកន្លែងបាននិងកំពុងធ្វើការសាងសង់រំលោភយកដីព្រែកបាឡាត់ឆឹង ស្ទើរអស់ពាក់កណ្ដាល ដោយពុំមានការហាមឃាត់ពីសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធនោះទេ បច្ចុប្បន្នសំណង់នេះបាននិងកំពុងដំណើរការសាងសង់ស្ទើរបាន៥០ភាគរយទៅហើយ ។ សំណង់សង់រំលោភយកដីព្រែកនេះស្ថិតនៅក្បែរស្ពានព្រែកបាឡាត់ឆឹង តាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងភូមិព្រែកប៉ាឡាត់ឆឹង ហៅភូមិលេខ០៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។
ម្ចាស់សំណង់ខាងលើនេះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយប្រជាពលរដ្ឋដែលជិះតាមបណ្ដោយផ្លូវជាតិលេខ១១០ ក៏បានធ្វើការសំណូមពរដល់សមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរមូលដ្ឋាន ជួយចាត់វិធានការទៅលើសំណង់រឹងដែលសង់រំលោភយកដីព្រែកស្ទើរពាក់កណ្ដាលនេះផង ។
គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុនអ្នកស្រីធីសុវណ្ណថា ដែលជាជាក្រុមការងារគណៈពង្រឹងចុះជួយឃុំត្រើយស្លា បានមានវិធានការចុះធ្វើការហាមឃាត់សំណង់នានា ដែលសាងសង់នៅតាមបណ្ដោយមាត់ព្រែកក្នុងភូមិសាស្ត្រឃុំត្រើយស្លាព្រមទាំងបានធ្វើការហាមឃាត់សំណង់ ដែលកំពុងសាងសង់នៅលើមាត់ព្រែកឃ្លោក និងបានតម្រូវឲ្យម្ចាស់ ធ្វើការផ្អាកការសាងសង់ និងវាយសំណង់ដែលសង់រួចមួយចំនួននោះចោលថែមទៀតផង។ ផ្ទុយទៅវិញបច្ចុប្បន្នមានសំណង់រឹងមួយសាងសង់រំលោភលើដីព្រែកស្ទើរតែពាក់កណ្ដាល អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់នោះសំណង់មួយនេះសាងសង់នៅក្បែរផ្លូវជាតិលេខ១១០ ដែលអាជ្ញាធរជិះតាមដងផ្លូវនោះរាល់ថ្ងៃ តែមិនដឹងសំណង់ចេះបំបាំំងកាយរឺយ៉ាងណាបានជាសំណង់មួយនេះសាងសង់យ៉ាងរលូន៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com