ភ្នំពេញ : លោកស្រី អន សុផានី ភេទស្រី អាយុ ៦៤ឆ្នាំ កាន់អត្តសញ្ញាប័ណ្ណលេខ ០១០៨៩០៣៧៨ មានទីលំនៅបច្ចុប្បន្នភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅបានធ្វើលិខិត១ច្បាប់ជម្រាបទៅចៅសង្កាត់ជើងឯក ពីរកណីបាត់ប្លង់ដីច្បាប់ដើម ស្ថិតនៅភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។
លិខិតនោះ សូមលោកចៅសង្កាត់មេត្តាជ្រាបថា នៅថ្ងៃទៅ១៩ ខែធ្នូ ឆ្នាំ២០១៧ ខ្ញុំនឹងកូន បានយកឯក
សារលិខិតផ្ទេរសិទ្ធិចំនួន២ច្បាប់ គឺ ១ : លិខិតផ្ទេរសិទ្ធិលេខ : ៣១៩៧លប ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ និង លេខ : ៣០២២លប ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បានយកឯកសារទៅដាក់បញ្ចាំអោយទៅលោកស្រី វង្ស គឹមមួយ កាន់អត្តសញ្ញាណប័ណ្ណលេខ : ០១០៨៦៤៥១ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ មានអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៦ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមក រាជធានីភ្នំពេញ ក្រោយមកដល់ឆ្នាំ២០១៩ នាងខ្ញុំ និងកូន បានសងប្រាក់គ្រប់ចំនួន ដែលបានខ្ចី និងការប្រាក់ ពេលនោះ នាងខ្ញុំក៏បានស្នើសុំឯកសារលិខិតទាំងពីររបស់នាងខ្ញុំមកវិញតែគាត់បានសុំពន្យាពេលរកឯកសារអោយមក នាងខ្ញុំរយ:ពេល៥ខែ រហូតដល់ពេលបច្ចុប្បន្ន គាត់នៅតែរកមិនឃើញ និងមិនបានប្រគល់ឯកសារទាំងពីរមកអោយយើងខ្ញុំទេ។
អាស្រ័យហេតុនេះសូមលោកចៅសង្កាត់មេត្តាជួយដឹងឮ ដល់រូបបាងខ្ញុំ បាត់ប្លង់ដី ដោយក្តីអនុគ្រោះ។
លោកស្រីថា រហូតដល់ថ្ងៃនេះ ភាគីដែលធ្វើអោយបាត់ប្លង់ដីគាត់ មិនទាន់ចេញទូទាត់សំណងណា១នោះឡើយ ។