(ខេត្តស្វាយរៀង) ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកអចិន្ត្រែយ៍ គណៈកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយរថយន្ត១គ្រឿង ម៉ូតូ១៦គ្រឿង ឧបកណ៍វាស់កំដៅចំនួន៥០គ្រឿង និងមួកសុវត្ថិភាពចំនួន ៥០មួក ជូនមណ្ឌលសុខភាពតាមបណ្ដាឃុំទាំង១៦ ក្នុងស្រុករមាសហែក ដើម្បីប្រើប្រាស់ក្នុងការចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានរាយការណ៍អង្គពិធី ថាដើម្បីឆ្លើយតប ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ កន្លងមកនៅឆ្នាំ២០២០រដ្ឋបាលស្រុករមាសហែកបានបង្កើតច្រកគោលដៅ០៥ទីតាំងតាមព្រំដែនរវាងខេត្តព្រៃវែង _ស្វាយរៀងក្នុងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីបណ្តាខេត្តនានាក្នុងនិងក្រៅប្រទេស។ មណ្ឌលចត្តាឡីសក័កម្រិត២ ខេត្តនៅវត្តអណ្តូងត្តបែកនិងសាលាបឋមសិក្សាអណ្តូងត្របែកនិងចត្តាឡីសក័កម្រិត១ តាមកំណត់គោលដៅ គឺសាលបឋមសិក្សាតាមបណ្តាឃុំចំនួន១៥ទីតាំង។មណ្ឌលចត្តាឡីសក័កម្រិត២ខេត្តនៅមន្ទីរពេទ្យស្រុកប្រតិបត្តិស្រុករមាសហែក។
ក -ពលករចំណាកស្រុកមកពីក្រៅប្រទេសសរុប១,៥០៤នាក់ស្រី៥០៨នាក់ ក្នុងនោះមកពីសហរដ្ឋអាមេរិក ០១នាក់ប្រុស មកពីប្រទេសរុស្ស៊ី០១នាក់ ប្រុស មកពីប្រទេសម៉ឡេស៊ី០៤នាក់ស្រី៣នាក់ មកពីប្រទេសកូរ៉េ ៥៦នាក់ស្រី១២នាក់ មកពីប្រទេសជប៉ុន០៣នាក់ និងមកពីប្រទេសថៃ ១,៤៣៥នាក់នាក់ស្រី៤៩៣នាក់។
ខ -ពលករមកពីក្រៅប្រទេសបានធ្វើចត្តាឡីសក័នៅតាមព្រំដែន១៣៧នាក់ស្រី៦៤នាក់។
គ -ពលករនិងសិក្ខាកាមនគបាល(មិនមែនប្រជាពលរដ្ឋស្រុករមាសហែក)មកពីក្រៅប្រទេសបានធ្វើចត្តាឡីសក័កម្រិត២ខេត្តចំនួន៥៥នាក់ស្រី១៣នាក់កឺ៖សិក្ខាកាមនគបាលមកពីប្រទេវៀតណាម២៦នាក់ ពលករមកពីប្រទេសវៀតណាម២៦នាក់ស្រី១០នាក់និងពលករ ជានារីរងគ្រោះមកពីប្រទេសចិន ចំនួន០៣នាក់ស្រី។
ឃ -ពលករបានធ្វើចត្តាឡីសក័កម្រិត២ ខេត្តសរុប៦២៣នាក់ស្រី២៣៩នាក់ហើយបានយកសំណាកទៅវិភាគរោគវិនិច្ឆ័យកូវីដ១៩ លើកទី១ចំនួន១,៦២៣នាក់ស្រី២៣៩នាក់លើកទី២ ចំនួន៥៦៥នាក់ស្រី២១៤នាក់លទ្ធផល (អវិជ្ជមាន)។
បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃការរីករាលដាលលើកទី៣ ខណៈពេលនេះកំពុងរីករាលជាសហគមន៍ដែលប្រឈមមុខ នឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ ។
ចុងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់គូ្រពេទ្យទាំងអស់ ត្រូវគិតគូរអំពីការស្នាក់នៅ ការថែទាំសុខភាព ការរក្សាសន្តិសុខ និងថែមទាំងមានគ្រែ មុង ភួយ កន្ទេល កង្ហារ ទូរទស្សន៍ ការហូបឱ្យបានឆ្អែត អនាម័យ ពិនិត្យសុខភាពជាប្រចាំ ជាមួយគ្នានោះអប់រំឱ្យគោរពវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារឱ្យខ្ជាប់ខ្ជួន ។ ដោយ= សុខហ៊រ