រាជធានីភ្នំពេញ : អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និង លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា ៥ម៉ឺនដុល្លា ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA ) ក្នុងគោលបំណងដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជម្ងឺកូវិត១៩ ក្នុងព្រឹត្តិការណ៍ ២០ គុម្ភ: ។
យោងតាមភេកហ្វេសបុក អ្នកឧកញ៉ា គិត ម៉េង បានសសេរ នៅថ្ងៃនេះ បានលើកឡើងថា : ដើម្បីបង្ហាញសេចក្ដីថ្លែងអំណរគុណចំពោះការលះបង់ដ៏ថ្លៃថ្លាបំផុតរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (T.Y.D.A.) ក្នុងការជួយប្រជាពលរដ្ឋកម្ពុជា ខ្ញុំ និងភរិយារបស់ខ្ញុំ ចំណាន មានកិត្តិយសសូមចូលរួមនូវវិភាគទានចំនួន ៥ ម៉ឺនដុល្លារ ដើម្បីជួយគាំទ្រដល់កិច្ចប្រឹងប្រែង ក្នុងការបន្តទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
រយៈពេល៣០ថ្ងៃកន្លងមកនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាពដ៏រឹងមាំនៅក្នុងសហគមន៍របស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (T.Y.D.A.) ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ពេជ្រ ចន្ទមុន្នី បានបោះជំហានទៅមុខជានិច្ច ដើម្បីផ្ដល់ជំនួយដោយស្ម័គ្រចិត្តក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។
ពួកខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វីរបុរសទាំងអស់នៅក្នុងអំឡុងការរាតត្បាតនេះ ដែលមានដូចជា ក្រុមវេជ្ជបណ្ឌិត អ្នកជំនាញវេជ្ជសាស្រ្តទាំងអស់ ស្ថាប័នរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីអាចគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។ ពួកយើងទាំងអស់គ្នាមានតួនាទីចូលរួមជួយពួកគាត់បានដោយអនុវត្តវិធានការ «៣ ការពារ» និង «៣ កុំ» តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជូនពរអ្នកទាំងអស់គ្នាទទួលបានសុខសុវត្ថិភាព!
***