ខេត្តរតនគិរី ..ការថ្លែងអោយដឹងរបស់លោកធូរឃឿ អភិបាលនៃគណះអភិបាលស្រុកអូរជុំ ដល់គេហទំព័រទូរទស្សន៍ព្រះនរាយណ៍នាព្រឹកថ្ងៃទី២៤ព៊ចុងខែមិនាឆ្នាំ២០២១នេះថា:
គ្រោមការដឹកនាំដ៍ឈ្លាស់វ៉ៃរបស់ ឯកឧត្តម ថងសាវុន អភិបាលនៃគណះអភិបាលខេត្តរតនគិរី បានចង្អុលបង្ហាញពីចំណុចទិសដៅច្បាស់ៗគ្រប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមមាន: ផ្លូវ ស្ពានបរិស្ថានការរស់នៅ វិស័យអប់រំបណ្តុះបណ្តាល។ល។
ជាក់ស្តែងឃុំមួយក្នុងស្រុកអូរជុំ របស់ខេត្តរតនគិរីកំពុងបង្ហាញខ្លួន ក្លាយជាឃុំគំរូល្អស្អាតជាងគេក្នុងចំណោមក្រុងស្រុកទាំង៨របស់ខេត្តរតនគិរី គ្មានសំរាមថង់ផ្លាស់ស្ទិចគររាយប៉ាយពាស់វាលពាស់កាល គ្រប់គ្រងផ្នែកបរិស្ថានបានល្អមុនគេបង្អាស់នោះ មានឈ្មោះថា (ឃុំល្អក់)ស្ថិតក្នុងស្រុកអូរជុំ។
ជួបជាមួយអាជ្ញាធរមូលដ្ឋានឃុំល្អក់ លោក បៀនយ៉ែម ជំទប់ទី១ឃុំល្អក់នៅល្ងាចថ្ងៃទី២៤ខែមិនានេះ បានបញ្ចាក់អោយដឹងថា:
ឃុំល្អក់មានចំនួន៥ភូមិក្នុងគល់បញ្ជីរដ្ឋបាល រួមមាន:
១.ភូមិល្អក់
២.ភូមិកាំ
៣.ភូមិក្រលង
៤.ភូមិពីរ
៥.ភូមិគោក
ដោយឡែកក្នុងភូមិពីរ បានបំបែកចេញជា២ភូមិថ្មីផ្សេងទៀត គឺ១.ភូមិរីយ៉ា ២.ភូមិគោកប៉យ។ រីឯភូមិ គោក ក៍បានបំបែកចេញ១ភូមិថ្មីផ្សេងទៀតដែរគឺ ភូមិគោកពិល។ លោកជំទប់ទី១បង្ហាញពីស្ថិតិកំណើនប្រជាពលរដ្ធរួមក្នុងភូមិថា:
.ចំនួនគ្រួសារ សរុប.៨៨៩គ្រួសារ
.ប្រជាជនសរុប.៣២៣១នាក់
.ស្តី្រ.១៦៣៧នាក់
.ប្រុសចាប់ពីអាយុ១៨ឆ្នាំឡើទៅចំនួន: ១៩៦២នាក់។
.ស្រីចាប់ពីអាយុ១៨ឆ្នាំឡើងទៅចំនួន៩៩៤នាក់។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបែបសាមញ្ញនៃប្រពៃណីបុរាណ ជនជាតិដើមភាគតិច គ្រឹង។ គឺប្រកបមុខរបរ ធ្វើស្រែចំការវិលជុំ ដែលមានដំណាំស្វាយចន្ទីរ ស្រូវ និងបន្លែធម្មជាតិគ្រប់ប្រភេទជាដើម។ល។
ពាក់ព័ន្ឋនិងវិធានការណ៍បែបណា? ការរៀបចំអោយភូមិឃុំបានស្អាតពុំមានថង់ផ្លាស់ស្ទីចសំរាមគររាយប៉ាយ ក្នុងភូមិនោះ លោក ជំទប់ទី១ បៀនយ៉ែមបញ្ជាក់ ថា : គឺផ្តោតទៅលើការបែងចែកជាក្រុមៗ និងចែកវេណគ្នាក្នុងងសហគមន៍ចុះអនុវត្តន៍ជាក់ស្តែង បោសសំអាត ជារៀងរាល់ថ្ងៃ ។ និង ព្រមទាំងមានការយកចិត្តទុកដាក់ក្លាំពិនិត្យមើលពីអង្គការជំនួយឧបត្ថម្ភ ជាដៃគូរ ដ៍ល្អគឺ (អង្គការផ្លែន)ជាដើម។
.ជាចុងក្រោយ លោក ជំទប់ឃុំទី១ បានសំណូមពរពីឯកឧត្តម លោកជំទាវ មេត្តាជួយជ្រោមជ្រែងលើកទឹកចិត្ត ដើម្បីភាពជោគជ័យជាបន្តបន្ទាប់ សម្រេចនូវទិសដៅ ការអភិវឌ្ឈន៍តាមគម្រោងហេដ្ឋារចនាសម្ព័ន្ឋធំ ៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ
.១.. មានប្រព័ន្ឋបណ្តាញទឹកស្អាតតភ្ជាប់ដល់លំនៅឋានពួកគាត់តែម្តង។
.២..ផ្លូវក្នុងភូមិក្រាល ប៊ុិតុង
.៣..សាងសង់ សាលាអនុវិទ្យាល័យ ក្បែរឃុំ ជាដើម៕ រាយការណ៍ពីឃុំល្អក់ ខ្ញុំបាទ លីវណ្ណះ គេហទំព័រ ទូរទស្សន៍ព្រះនរាយណ៍