ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើមានអាថ៌កំបាំងអ្វីខ្លះ បានជាក្រសួងសុខាភិបាល នៅមិនទាន់ចាត់ការតាមពាក្យបណ្តឹងរបស់ក្រសួងពាណិជ្ជកម្ម និង គណបក្ស កសិករ ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិ លក់ផលិតអាហារបំប៉ន ម៉ាក Coosea ?

រាជធានីភ្នំពេញ : ក្រោយពីបែកធ្លាយនូវលិខិតរបស់ក្រសួងពាណិជ្ជកម្ម ប្តឹងក្រុមហ៊ុនសម្រស់ធម្មជាតិ ( ស្រីអូន) ដែលនាំចូលផលិតផល អាហារបំប៉នម៉ាក ឃូស្សី ទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ នោះបានធ្វើអោយបណ្តាញសារព័ត៌មាន ដកស្រង់ចុះផ្សាយ យ៉ាងព្រោងព្រាត ពីលក្ខណ:បំភាន់ និង បោកបញ្ឆោត ដល់សាធារណ:ជន តាមការអះអាង ដោយគ្មានភស្តុតាង ថា អ្នកប្រើប្រាស់បានធូរស្រាល ឬ ជាសះស្បើយ ពីជម្ងឺជាច្រើន។

ក្រសួងពាណិជ្ជកម្មក៏បានស្នើ អោយមានវិធានការណ៍ផ្លូវច្បាប់ផងដែរ តែរហូតដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ មានរយៈពេល ជិត៣ខែទៅហើយ នៅតែក្រសួងសុខាភិបាល មិនទាន់អើពើ ដោយទុកអោយពួកគេបន្តឡាយ លក់ជាហូរហែរ រហូតដល់ពេល នេះ ។

ពាក់ព័ន្ធនឹង ក្រុមហ៊ុន នេះ ក៏មាន គណបក្ស កសិករ ក៏បានដាក់ពាក្យបណ្តឹងផងដែរ តែលោកប្រធាន គណបក្សបានប្រាប់ថា លោក មិនទាន់ទទួលបានការបំំភ្លឺណា១ ចេញពីក្រសួងសុខាភិបាលនោះទេ ។

លោកថា នៅពេលខាងមុខ លោក នឹងរៀបចំធ្វើសន្និសិទកាសែត អំពីរឿងនេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com