ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បាញ់ចំនួន៥គ្រាប់លើបុរសម្នាក់ស្លាប់ក្នុងធ្លុកឈាម សង្ស័យរឿងអាថ៌កំបាំង .

ខេត្តរតនគិរី៖ មន្ត្រីយោធាម្នាក់ចិត្តដាច់លើកដៃបាញ់ប្រហារទៅលើបុរសម្នាក់ដែលគេដឹងថាជាសមាជិកបំរើការងារក្នុងផ្ទះរបស់ខ្លួន ជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងធ្លុកឈាមយ៉ាងអាណោធអាធម ។
ហេតុការណ៍ដ៍សាហាវព្រៃផ្សៃនេះកើតឡើងកាលពីវេលាម៉ោង ១៥.៣០នាទីល្ងាចថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ កន្លងទៅថ្មីៗ នៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាតតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
មន្ត្រីយោធារូបនោះត្រូវបានគេស្គាល់ឈ្មោះ លី ថេង ជាង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ
ជាមន្ត្រីយោធា (គលយុទ្ធ)។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងជាបឋមថា: នៅវេលាម៉ោងកើតហេតុខាងលើបាន ឮលាន់ស្នូរសម្លេងកាំភ្លេឺងផ្ទុះឡើងផ្ទួនៗ៤ទៅ៥គ្រាប់ ចេញពីចំណុចចំការកៅស៊ូ!ឈ្មោះ លី ថេងជាង ធ្វើឲ្យភ្ញាក់ផ្អើល ឆោឡោរត់មកមើលក៍ស្រាប់តែឃើញបុរសម្នាក់ដេកដួលប្រកាច់ប្រកិនក្នុងធ្លុកឈាម នៅក្បែរជនរងគ្រោះឃើញដែកត្បែង១ដើម តែពុំបានដឹងមូលហេតុអ្វីឲ្យប្រាកដនោះទេ ក្នុងការបាញ់ប្រហារបែបនេះ។ ប្រភពបានបន្តថា :
.ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ រិន ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូនម្នាក់បច្ចុប្បន្ន រស់នៅឯ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះបានមកស៊ីឈ្នួលធ្វើការឲ្យលោក លី ថេងជាង នៅក្នុងខែកុម្ភះ(2)2021នេះ ប៉ុណ្ណោះ បើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ ។ មកដល់ថ្ងៃកើតហេតុថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ បានបីខែ ត្រូវបានលោក ថៅកែ លីថេងជាង សម្រេចបញ្ចប់អាយុជីវិតនិងជោគវាសនា តែម្តង ដោយសារការបាញ់ប្រហារនិងកាំភ្លេឺងចំនួន៥គ្រាប់ផ្ទួនៗទាំងមិនទាន់ដឹងអំពីមូលហេតុអ្វីឲ្យប្រាកដប្រជានោះ។ ប្រភពដដែលបន្តថា:
.ស្របពេលផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលរួចមកគេ ឃើញសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវចុះមកដល់ចំណុចទីតាំងកើតហេតុ ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវដើម្បីសង្គ្រោះបន្ទាន់ ជាអកុសលដោយសារសភាពធ្ងន់ធ្ងរពេកទៅមិនដល់មន្ទីរពេទ្យផង ជនរងគ្រោះក៍ដាច់ខ្យល់ស្លាប់ ។ រីឯជនបង្ក ឈ្មោះ លី ថេង ជាង ក្រោយពេលប្រើប្រាស់អាវុធខ្លីម៉ាក(CF98)បាញ់ប្រហារទៅលើជនរងគ្រោះរហូតដល់ចំនួន៥គ្រាប់បានសម្រេចហើយ ក៍រត់ទៅចូលសារភាព ប្រគល់ខ្លួន ជូនសមត្ថកិច្ចនៃអធិការនគរបាលស្រុកអូរយ៉ាដាវតែម្តង។ នេះបើតាមការឲ្យដឹងរបស់
លោកវីរះសេនីយ៍ សូយ សំណាង អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវតាមប្រព័ន្ធទូរស័ព្ទ។
.ពាក់ព័ន្ធនិងការបាញ់ប្រហារទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ បាត់បង់ជីវិតក្នុងធ្លុកឈាមនេះផងដែរ លោកអធិការពុំបានបញ្ចាក់ឲ្យបានពិស្តាដល់ក្រុមអ្នកសារព័តិមានក្នុងស្រុកបានដឹងនោះឡើយដោយ លោកថា: (កំពុងឆែកឆេក្នុងកាមេរ៉ា)។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកបរកែវ បានអោយដឹងថា:ស្ថានភាព ជនរងគ្រោះធ្ងន់ធ្ងរពេកទើបបណ្តាលឲ្យស្លាប់ដោយសារត្រូវគ្រាប់កាំភ្លេឺងចំចំនួនទាំង៥គ្រាប់:
.១គ្រាប់ចំភ្លៅក្បែរជង្គង់ខាងស្តាំ
.១គ្រាប់ចំកំភួនជើងឆ្វេង
.២គ្រាប់ចំទ្រូងខាងឆ្វេង និង
.១គ្រាប់ទៀតចំដើមដៃខាងឆ្វេង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវចុះដល់ចំណុចកើតហេតុ ប្រមូលយកវត្ថុតាង រួមមាន:
.កាំភ្លេឺងខ្លី ម៉ាក(CF 98)
.បង់១
.សំបក់កាទុស ៥ ដែលផ្ទុះហើយ
.គ្រាប់មិនទាន់ផ្ទុះ ចំនួន៤គ្រាប់
.រថយន្តម៉ាក Masda ព័ណស ផ្លាកលេខ ភ្នំពេញ 2Z 9098 ចំនួន១គ្រឿង។
.ដែកទីប១ដើម ប្រវែងជាង១ម៉ែត្រ ទំហំប្រមាណ ៤២ មីលីម៉ែត្រ។

នៅថ្ងៃទី២៤ដដែលនោះ វត្ថតាង និងជនដៃដល់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលបានកសាងសំណុំបែបបទបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្តតាមនិតិវិធី។
ចំណែកជនរងគ្រោះសមត្ថកិច្ចបានទៅតំកល់នៅវត្តអូរយ៉ាដាវ ប្រគល់ឲ្យសាច់ញាតិនិងក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
រហូតមកដល់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ វេលាម៉ោង២.០០នាទីរសៀល បន្ទាប់ពីធ្វើការឃុំខ្លួនបណ្តោះអាសន្ននិងបំពេញបែបបទរបស់ការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។ ជនសង្ស័យបានសារភាពនិងឆ្លងតាមការឆែកកាមេរ៉ាសុវត្ថិភាព មូលហេតុនៃការបាញ់ប្រហារនេះ ថា ជនរងគ្រោះដែល(ស្លាប់)បានវាយបំបែក កញ្ចក់រថយន្តរបស់ខ្លួន ហើយអះអាងថា ជនរងគ្រោះជាអ្នកញៀនថ្នាំផងដែរ នេះបើតាមការឲ្យដឹងពី
លោក វរះសេនីយ៍ឯក សំ វណ្ណះ នាយការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ បានឲ្យក្រុមអ្នកសារព័តិមានដឹងជាបឋម។ ហើយសម្រេចបញ្ជូនជនសង្ស័យដែលជាជនដៃដល់ព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាតំបូងខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនិតិវិធី។
មជ្ឈដ្ឋានជុំវិញមូលដ្ឋានកើតហេតុខាងលើបានរិះគន់ចំៗលើមន្ត្រីយោធា ដែលជាខ្មាន់កាំភ្លេឺង នេះថា: វាមានហេតុ ទើបមានផល ករណីឃាតកម្មរហូតដល់បាញ់សម្លាប់មនុស្សនេះគេសង្ស័យថា: ជាករណី (ពាលស៊ីពាល) ដោយសារឆ្លងកាត់ការពិនិត្យទឹកនោមជនដៃដល់ឃើញមានសារធាតុញៀនផងដែរ៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com