ខេត្តសៀមរាប : មេឈ្មួញម្នាក់ឈ្មោះ ចាន់ណា មានឃ្លាំងស្តុកឈើដ៏ធំនៅខាងក្រោយបុរីសៀងណាំ ខាងលិចអតីតក្លឹបកម្សាន្តMARDONA ប្រហែល៣០០ម៉ែត្រក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានប្រភពរាយការណ៍មកថា បានធ្វើសកម្មភាពល្មើសច្បាប់ យ៉ាងហំហាន ហាក់មិនខ្លាចញញើត នឹងមន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តនោះទេ ។
ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ ចាន់ណា ប្រមូលទិញឈើពីតំបន់ផ្សេងៗមករក្សាទុកក្នុងឃ្លាំងរបស់ខ្លួននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារតែឈ្មួញម្នាក់នេះនិងប្រពន្ធរបស់ខ្លួនមានខ្នងបង្អែករឹងមាំ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម សូមពិនិត្យរឿងខាងលើ យ៉ាងម៉ត់ចត់ បើមិនដូច្នោះ អាចមើលឃើញតែរបាយការណ៍ ថាមានច្បាប់តែប៉ុណ្ណោះ ។