ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដឹងការពិតហើយ គោងាប់ នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្តាលមកពីអភិបាលស្រុកផ្ទុះអាវុធ

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីមានភាពស្រពិចស្រពិល នៃសត្វគោ១ក្បាល របស់អ្នកស្រុកបានត្រូវងាប់ភ្លាមៗ នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែមេសា កន្លងមកនោះ អ្នកខ្លះថា មកពីអភិបាលស្រុកជាអ្នកបាញ់អោយស្លាប់ អ្នកខ្លះថាអភិបាល គប់នឹងដុំថ្ម បណ្តាលអោយស្លាប់ ជាដើម។ល។ នឹងរហូត រដ្ឋបាលដល់សាលាស្រុកសាមគ្គីមានជ័យ បានចេញលិខិតនៅថ្ងៃទី៣០ ខែមេសា ថា សូមអោយបណ្តាញសារព័ត៌មាន មេត្តារង់ចាំរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់អោយច្បាស់លាស់ជាមុនសិន ។

ទាក់ទងរឿងនេះ បើ តាមប្រជាពលរដ្ឋដែលនៅជុំវិញសាលាស្រុកសាមគ្គីមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ ពួកគាត់បានឮសំឡេងផ្ទុះអាវុធចំនួន ២គ្រាប់ នៅក្នុងសាលាស្រុក បន្ទាប់មកឃើញមានសត្វគោមួយហ្វូងដែលគេលែងចោលកំពុងដើរស៉ីស្មៅនៅក្នុងបរិវេណសាលាស្រុករត់ចេញប្រសាច ហើយក៏មានសត្វគោឈ្មោលមួយក្បាលដេកងាប់នៅក្នុងសាលាស្រុកដោយមានស្នាមរបួសត្រង់ក្បាល។ ករណីនេះ ត្រូវបានអ្នកស្រុកចោទប្រកាន់ថា លោកអភិបាលស្រុកគឺជាអ្នកបាញ់ដោយសារតែខឹងសត្វគោរបស់អ្នកស្រុកចូលទៅស៉ីស្មៅ ជុះអាចម៏រញ៉េរញ៉ៃពេញសាលាស្រុក តែតាមសមត្ថកិច្ចដែលចុះទៅស្រាវជ្រាវបានអះអាងថាតាមពិតលោកអភិបាលស្រុកគ្មានចេតនាបាញ់សម្លាប់សត្វគោរបស់អ្នកស្រុកនោះទេ គឺគាត់បាញ់ភ្ជុចដីស្ដារកាណុងកាំភ្លើង តែគ្រាប់បានផ្លាតទៅត្រូវសត្វគោងាប់តែម្ដងទៅ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចក៏បានហៅម្ចាស់គោទៅសម្របសម្រួលដោយផ្ដល់សំណងចំនួន៤លានរៀលដើម្បីបញ្ចប់រឿង ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com