បាត់ដំបង:អាជីករផ្សារស្តៅស្រុករតនះមណ្ឌលខេត្តបាត់ដំបងជាច្តើនបានក្តៅក្រហាយឈានដល់ការតវ៉ាដល់ក្រុមហ៊ុនវិនិយោគចំណតរថយន្ត១ដែលបានសាងសង់រួចរាល់ហើយបែជាដាក់អ្នកផ្សេងដែលជាបក្ខពួកឬសាច់ញាតិខ្លួនអោយចូលលក់ជំនួសពួកគាត់ទៅវិញ។លោកឆុន.វីនដាអាយុ២៧ឆ្នាំអាជីករលក់បាយបានលើកឡើងនៅថ្ងៃទី១១កក្តដានេះថា:ពួកគាត់លក់ដូរនៅលើទីតាំងបេនឡានផ្សារស្តៅនេះតាំងពីឆ្នាំ១៩៩៧មកដែលដំបូងឡើយថ្លៃឈ្នួលតូបបង់ត្រឹមតែ៧០០០រៀលរហូតដល់៣០០០០រៀលរបរលក់ដូរនេះមិនសូវសមប្រកបឡើយចុងក្រោយនៅអំឡុងដើមខែមករាឆ្នាំ២០១៧អាជ្ញាធរស្រុកនិងម្ចាស់ក្រុមហ៊ុនវិនិយោគបានស្នើរសុំដល់ពួកគាត់អោយរុះរើតូបចេញសិនដោយសន្យាថាក្រោយពីការរៀបចំសាងសង់លំអរថ្មីរួចរាល់និងអោយក្រុមអាជីករទាំងនោះចូលលក់វិញពេលនោះពួកគាត់ទាំងអស់គ្នាបានយល់ព្រមហើយរើតូបភ្លាមៗមិនប្រកែកឡើយ។ក្រោយការសាងសង់ចំណតរថយន្តជាងកន្លះឆ្នាំរហូតរួចរាល់ម្ចាស់ក្រុមហ៊ុនផ្សារបែជាទាត់ពួកគាត់ជាអាជីវករចាស់ចេញហើយផ្លាស់ជំនួយដោយបក្ខពួកនិយមបានដាក់អ្នកផ្សេងដែលជាសាច់ញ្ញាតិមកលក់ជំនួសវិញទាំងអស់ដោយឡែកម្ចាស់តូបចាស់ចំនួន៨គ្រួសារស្មើរជាង១០តូបមិនបានចូលលក់ឡើយ។ម្ចាស់ក្រុមហ៊ុនដែលនិយមបក្ខពួកខាងលើបានលើកឡើងថា:បើសិនជាអាជីវករចាស់ចង់ចូលលក់វិញបានទាល់តែបង់ថ្លៃតូបក្នុងមួយខែចំនួន៨០ដុល្លាអាមេរិក។ចំណែកលោកស្រីឈួ.ជីវអាយុ៧២ឆ្នាំមុខរបរលក់បាយបានបញ្ជាក់ថា:ម្ចាស់វិនិយោគផ្សារកំណត់យកថ្លៃតូបចំនួន៨០ដុល្លាក្នុងមួយខែពួកគាត់មិនមានលទ្ធភាពបង់ឡើយពួកគាត់សុំអោយលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងជួយអន្តរាគមន៍ដើម្បីជីវភាពគ្រួសារពួកគាត់ពួកគាត់ថាជាពិសេសសម្តេចតេជោហ៊ុន.សែនដែលជាទីកក់ក្តៅរបស់ពួកគាត់សុំឲ្យសម្តេចជួយសម្រួលអោយពួកគាត់ជាប្រជាពលរដ្ឋបានតូបចូលលក់វិញផងម៉្យាងទៀតជួយសម្រួលតម្លៃអោយបានសមរម្យផងដែរដើម្បីឲ្យពួកគាត់មានលទ្ធភាពបន្តការលក់ដូរចិញ្ចឹមជីវិត។រីឯម្ចាស់ក្រុមហ៊ុនវិនិយោគចំណតរថយន្តលោកនាក់.សុជាតិបានឆ្លើយយ៉ាងខ្លីថា:លោកមិនអាចបំភ្លឺបានទេបើចង់ដឹងច្បាស់អោយអ្នកយកព៌តមានទៅសួរលោកអភិបាលស្រុកទៅ។ការដោះសារបស់ក្រុមហ៊ុនវិនិយោគខាងលើដែលទម្លាក់សាច់រឿងឲ្យទៅសួលោកអភិបាលស្រុកនោះត្រូវបានលោកសើ.សាម៉េតអភិបាលស្រុករតនះមណ្ឌលបដិសេធក្នុងរឿងនេះហើយបានបញ្ជាក់ថា:បញ្ហារវាងក្រុមអាជីករនិងម្ចាស់វិនិយោគចំណតរថយន្តនេះផុតពីដៃស្រុកហើយបន្ទាប់មកលោកអភិបាលរូបនេះបាននិយាយប្រហាក់ប្រហែលគ្នានិងម្ចាស់ក្រុមហ៊ុនថា:បើចង់ដឹងច្បាស់សូមទាក់ទងទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រោះគេមានច្បាប់វិនិយោគពីក្រសួង។តើចម្លើយរបស់លោកអភិបាលស្រុករូបនេះបានជូនដំណឹងឲ្យអាជីវករលក់ដូរចាស់បានយល់ដែរទេរឿងច្បាប់ទម្លាប់របស់ក្រសួងដែលបានផ្តល់សិទ្ធឲ្យក្រុមហ៊ុនមួយនេះអនុវត្តបែបហ្នឹងជាមួយអាជីវករ។ពួកគាត់សុំឲ្យលោកអភិបាលខេត្តបាត់ដំបងមេត្តាជួយសម្រួលលើករណីនេះជាបន្ទាន់ផងព្រោះពាក់ព័ន្ធនិងការបាត់បង់មុខរបរចិញ្ចឹមគ្រួសាររបស់ពួកគាត់៕សៅ សារិទ្ធ
0
អាជីករផ្សារស្តៅក្តៅក្រហាយនិងក្រុមហ៊ុនវិនិយោគចំណតរថយន្តបានសាងសង់រួចហើយធ្វើឲ្យពួកគាត់បាត់មុខរបរ
Filed in: ព័ត៌មានថ្មី