ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើដំណោះស្រាយទាំង៥ចំណុចរបស់ប្រជាកសិករសំណូមពរដល់អាជាធរនោះយ៉ាងណាហើយនៅថ្ងៃទី១៤កក្កដានេះ

បាត់ដំបង:មានហេតុផលជាច្រើនដែលនាំមកនូវផលលំបាកដល់ប្រជាកសិករស្ទើរទូទាំងប្រទេសប្រឈមនិងការបាត់បង់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ដោយសាតែមុខរបរកសិកម្មនេះកាន់តែទីផ្សារតូចចង្អៀតពី១ឆ្នាំទៅ១ឆ្នាំ។ជាក់ស្តែងនៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ខែកក្កដាថ្មីៗនេះប្រជាកសិករប្រមាណ១៣០នាក់និងយករថយន្តដឹកកសិផល,គោយន្តកែឆ្នៃនិងត្រាក់ទ័រចំនួន២៣គ្រឿងផងដែរធ្វើជាមធ្យោបាយបិទផ្លូវដែលឋិតត្រង់ចំណុចផ្លូវ៣០ក្នុងភូមិសាសិបឃុំតាក្រីស្រុកកំរៀង។ការសម្រេចចិត្តធ្វើកូដកម្មរបស់ប្រជាកសិករនេះដោយសាតែរាល់ផលិទ្ធផលរបស់ពួកគាត់កាន់តែមានតម្លៃថោកហើយគ្មានទីផ្សារធំទូលាយជាហេតុនាំឲ្យពួកគាត់ម្នាក់ៗជំពាក់ធនាគាឬឯកជនវ័ន្ធករទាំងដើមទាំងការប្រាថ្នាលើតែមុខរបរដំណាំមួយគត់ដែលជាដំណោះស្រាយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ប្រចាំថ្ងៃតើមកដល់ថ្ងៃទី១៤ខែកក្កដានេះមន្ត្រីជំនាញពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដោះស្រាយយ៉ាងណាហើយ?។

IMG-20170714-WA0037

ចំពោះប្រធានបទដែលពួកគាត់ត្រូវយកមកសំណូមពរដែលជាកត្តាធ្វើឲពួកគាត់កាន់តែវ័ន្ធករដោយសារជំពាក់ធនាគាឬលុយឯកជននោះរួមមាន:១,សុំឲ្យពោធមានតម្លៃថេរយ៉ាងហោច៣.៥បាតប្រាក់ថៃ២,សុំបើកឲ្យទូលាយសម្រាប់ថៅកែបានទទួលទិញឲ្យបានច្រើនកុំឲ្យមានថៅកែតែម្នាក់ចៀសវាងដាក់តម្លៃតាមអំពើចិត្ត។ហើយនៅមានពីរចំណុចទៀតដែលពួកគាត់កាន់តែក្តៅក្រហាយបំផុតនោះរួមមាន:ពួកគាត់សុំឲ្យមន្ត្ត្រីជំនាញដែលជាស្ថប័ន្ធរដ្ឋជួយពិនិត្យលើជញ្ជីងនៅតាមសាយឡូដែលទទួលទិញឲ្យបានត្រឹមត្រូវរួមនិងមន្ត្រីតាមច្រកត្រូវតែឲ្យពួកគាត់បង់តាមតម្លៃរដ្ឋដែលបានកំណត់កុំយកហួសហេតុពេក។ហេតុផលខាងលើនេះមកដល់ថ្ងៃទី១៤ខែកក្កដានេះនៅមិនទាន់ដឹងចម្លើយដែលជាដំណោះស្រាយពីមន្ត្រីពាក់ព័ន្ធបានថាយ៉ាងណានោះនៅឡើយទេ។ទោះយ៉ាងនេះមុននេះបន្តិចគឺវេលាម៉ោង១១:១៥នាទីថ្ងៃទី១៤ខែក្ក្កដានេះលោកជា.សុផាតអភិបាលស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយថា:បញ្ហានេះលោកកំពង់ជាប់ប្រជុំជាមួយគណះបញ្ជាការខេត្តមិនទាន់ចប់នៅឡើយដើម្បីរកដំណោះស្រាយលើបញ្ហានេះលោកថាបើចប់ហើយលោកនិងបញ្ជាក់ប្រាប់បន្ថែមនៅពេលក្រោយ៕សៅ សារិទ្ធ

IMG-20170714-WA0033

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com