ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីពីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន អោយទៅ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវបានប្រកាសតែងតាំងជាស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរីទី១ត្រូវជម្រុញលើទឹកចិត្តជូនរង្វាន់ដល់មន្រ្តីនគរបាលតាមរយៈការតំឡើងឋានន្តរៈស័ក្កដោយមានការទទួលខុសត្រូវទី២ដើម្បីឱ្យកងកម្លាំងរឹងមាំបានសូមឱ្យមានការបង្កើនការដាស់តឿនពង្រឹងអបរំវិន័យដល់មន្រ្តីនគរបាល នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមសំណូមពរបែបនេះ ខណៈដែលឯកឧត្តម អញ្ជើញជាគណៈអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៧នេះ នៅអាគារក្រុមប្រឹក្សាសាលាខេត្តមណ្ឌលគិរី ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តកណ្ឌលគិរីផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ចំពោះការពង្រឹងវិន័យ និងការលើកកម្ពស់សរសើរដល់កងកម្លាំងពិតជាសំខាន់ណាស់ បើសិនមន្រ្តីនគរបាលណាធ្វើល្អត្រូវសរសើរ ព្រមទាំងតំឡើងនូវឋានន្តរៈស័ក្កជូនពួកគាត់ ចំពោះមន្រ្តីនគរបាលដែលធ្វើខុសដោយចេតនាក្តីអចេតនាក្តី ថ្នាក់ដឹកនាំនៅតាមអង្គភាពត្រូវមើលឱ្យឃើញ ហើយត្រូវដាស់តឿនអប់រំធ្វើកិច្ចសន្យា អនុវត្តន៍ទៅតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ រហូតដល់ដាក់វិន័យមិនបានទេត្រូវអនុវត្តទៅតាមច្បាប់របស់រដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ បន្តទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងសង្គមមានការជឿនលឿនហើយ ដូច្នោះពួកគាត់លែងទទួលយកបានហើយ អំពីចរឹកពីកម្លាំងនគរបាលពីសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ប្រភេទ ដែលប៉ះពាល់ដល់ពួកគាត់តាំងពីអកាប្បកិរិយាតាំងពីពាក្យសម្តីហើយ ជាពិសេសលោកនាយប៉ុស្តិ៍នរដ្ឋបាល ត្រូវចាប់អារម្មណ៍ពីព្រោះនៅជាប់ជាមួយសហគមន៍ និងបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តនូវចំនុចគំរូ នូវអត្តចរិកឥរិយាបទ។

ក្នុងនោះដែរលោកអភិបាលខេតុ្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្រ្តីនគរបាលនិងមន្ត្រីដែលពាក់ព័ន្ធដែលចូលរួមត្រូវខិតខំទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងជាពិសេសត្រូវពង្រឹងនយោបាយភូមិឃុំមានសុវត្តិភាពអោយមានសុវត្តិភាពស្ថេរភាព និងសន្តិសុខសង្គមផងដែរ ហើយលោកអភិបាលខេត្តលោកបានស្មើរអោយលោកស្នងការថ្មីត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំរើប្រជាពលរដ្ឋពេលដែលពលរដ្ឋមានទុកលំបាក។

សូមបញ្ជាក់ផងដែរ លោកឧត្តម សេនីយ៍ទោ អ៊ុក សំណាង ត្រូវបានប្រកាសឡើងកាន់តំណែងជាស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ដែលត្រូវផ្ទេរភារកិច្ចឡើងទៅជាអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែនវិញ៕

IMG-20170714-WA0121

IMG-20170714-WA0122

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com