ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ធ្វើជាចៅអធិការវត្តអូរនាង ជិត៦ឆ្នាំទើបលែងលះប្រពន្ធ

ខេត្តបន្ទាយមានជ័យ ៖ មានរឿងគួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលចៅអធិការវត្តមួយរូបបានសម្រេចចិត្តទៅផ្តិតមេដៃលែងលះប្រពន្ធ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ ។

ចៅអធិការ រូបនោះ ព្រះនាម ម៉ុត សាម៉ន គង់នៅវត្តរស្មីរតនារាមហៅវត្តអូរនាង ស្ថិតនៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ គឺបានតួនាទីជាចៅអធិការរយៈពេល៦ឆ្នាំ ទើបសម្រេចចិត្តដឹកដៃ ប្រពន្ធទៅលែងលះ ដើម្បីកុំអោយភ្នែកញាតិមើលមក មិនសមតទៅទៀត ។

សម្លេងបែកធ្លាយពីស្រុកប្រពន្ធរបស់ចៅអធិការរូបនេះ បានបញ្ជាក់ថា ការលែងលះនេះគឺជាឆាកល្ខោន ហើយថ្មីៗនេះ ប្រពន្ធលោកបានទិញដីស្រែតម្លៃ៦ពាន់ដុល្លាជាង លុយនេះប្រហែលបានមកពី ចៅអធិការរូបនេះជាអ្នកអោយទើបមានលុយទិញ ព្រោះប្រពន្ធលោក មិនបានរកស៊ីអីនោះទេ ។

គួរបញ្ជាក់ថា ៖ ការដែលចៅអធិការបង្ខំចិត្តទៅសាលាឃុំលែងលះប្រពន្ធ គឺមកពីប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាផ្តិតមេដៃដើម្បីសុំដកចៅអធិការអង្គនេះចេញពីវត្ត ដោយមានខ្លឹមសារ៦ចំណុចធំៗ ក្នុងនោះមាន ៖ ទី១ លេងឆាតជាមួយស្រី ដែលជាស្រីរបស់អតីតព្រះអនុគណក្រុងប៉ោយដែលបានចាប់ផ្សឹកកន្លងមក និងមានការណាត់ជួបក្នុងបំណងរួមរក្ស ។ទី២ ៖សង្ឃអង្គនេះមានប្រពន្ធកូន នឹងបាននាំប្រពន្ធកូនមកដេកក្នុងកុដិ៍ជាមួយទៀតផង ។ទី៣៖ ជាសង្ឃគ្មានគុណធម៌ សីលធម៌ និងមានចរិកត្រអើតក្រទម ។ ទី៤៖ប្រើហឹង្សាលើកូននេនតូចៗ ។ទី៥៖មិនចេះធម៌ និងការទេសនាប្រាស់ចាកពីឳវាទរបស់ព្រះសម្មាសម្ពុទ្ធ ។និងទី៦គឺស្នើអោយ ព្រះអនុគណក្រុងប៉ោយប៉ែត្រ ព្រះមេគណ ខេត្តបន្ទាយមានជ័យ និងសម្តេចនាយកមេត្តាដកព្រះសង្ឃនេះចេញពីវត្តអូរនាង ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ៖ ចៅអធិការអង្គនេះ ត្រូវជាពូក្មួយជាមួយអតីតចៅអធិការស្ទឹងបត់ និងមានតួនាទីជាអតីតអនុគណក្រុងប៉ោយប៉ែត ដែលមានរឿងអាស្រូវជាមួយស្រីញី មកគង់នៅវត្តស្ទឹងបត់នេះបាន២ខែ កឺមានការតែងតាំងជាចៅអធិការវត្តអូរនាង រហូតដល់ពេលបច្ចុប្បន្ននេះតែម្តង ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com