ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជាសមគមន៍ជនជាតិភាគតិចព្នងចំនួន៧៥ គ្រួសារ រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានធ្វើលិខិតមួយច្បាប់ដាក់ជួនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអោយជួយអន្តរាគមន៍ និងដោះស្រាយចំពោះដីធ្លីពួកគាត់ ដែលជាសហគមន៍ត្រូវបានទិញផ្តាច់ដោយមានស,ជ,ណ ទៅអោយឈ្មោះឧកញ៉ា ជឹង ធានសេង ។
លិខិតប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ កាលពីឆ្នាំ១៩៨៦ ពួកគាត់បានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងជាបន្តបន្ទាប់ ពីដូនតានៅលើផ្ទៃដីទំហំ៧២៧ ហិកតា ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រហូតដល់ពេលបច្ចុប្បន្ន ដោយមានដាំដំណាំចម្រុះ ជាច្រើនប្រភេទសម្រាប់ទ្រទ្រង់ជីវភាពរស់នៅដូចជាដំណាំស្រូវ ពោត ម្ចាស់ ដំឡូង ដើមប័រ ខ្នុរ ស្វាយចន្ទី និងចិញ្ចឹមសត្វជាដើម ។ លុះដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ ស្រាប់មាន ស,ជ,ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ២០៨ ចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ ដែលមានកម្មវត្ថុសុំទិញផ្តាច់ដីចំនួន២ទីតាំង មានទំហំ៣៣៤ហិកតា និង៥អា ក្នុង២៥៥ហិកតា ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូរាំងខេត្តមណ្ឌលគិរី បានធ្វើប៉ះពាល់លើដីចំការដែលពួកគាត់កំពុងកាន់កាប់ អាស្រ័យផលជាក់ស្តែងនាពេលបច្ចុប្បន្ន រួមទាំងដីចំការវិលជុំ និងព្រៃតំណម របស់សហគមន៍ដែលពួកគាត់តែងគោរពពីដើមមក ។
លិខិតបានបញ្ជាក់ថា ៖ កន្លងមកខាងរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រាប់ពីការសងសំណងដល់ពួកគាត់ដែលមានដំណាំតិចតួចបាន ចាប់ពី៥០០ដុល្លា ១០០០ដុល្លា និងមានដំណាំច្រើនក្នុង១ហិកតា២៥០០០ដុល្លា តែពួកគាត់មិនព្រមយកនោះទេ ដោយពូកគាត់ចង់បានតែដីចំការប៉ុណ្ណោះ ។
ជួបជាមួយ លោក ជើស ម្លើង ជាអ្នកតំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ បានប្រាប់លោក លី វណ្ណ: នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះថា ៖ ពួកគាត់ចង់បានការដោះដូរ ជាដីមកវិញ ហើយឯកសារពួកបានសសេរដាក់ទៅស្ថាប័នពាក់ព័ន្ធមាន៧ស្ថាប័នអោយេជួយអន្តរាគមន៍ចំពោះរឿងនេះ ៕