ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨

 

(ខេត្តស្វាយរៀង)÷ នៅព្រឹកនៅព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ បានអញ្ជើញ ជាអធិបតីក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន​ និងរាប់បាតុប្រគេនព្រះសង្ឃដេីម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨​ ដែលនិងចូលមកដល់នៅថ្ងៃទី១៣​ ដល់​ ១៦ ខែមេសា ឆ្នាំ២០២៤នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការសាលាខេត្តស្វាយរៀង និងព្រះសង្ឃចូលរួមជាច្រេីនអង្គ/នាក់ទៀត ។

សូមបញ្ជាក់ថា សង្ក្រាន្តចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រឹស្តសករាជ២០២៤ វេលាម៉ោង២២ និង២៤ នាទី ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com