ខេត្តកំពង់ស្ពឺ ៖ ផែនដីពិតជាចង្អៀតមែនសំរាប់រឿងអាស្រូវទាំងឡាយ ពិសេសក្រុមសង្ឃខិលខូចមួយចំនួនធ្វើអោយប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ។ ជាការជាក់ស្តែងសង្ឃ១ក្រុម កាលពី១៣ឆ្នាំមុន នៅឆ្នាំ២០១១ បានបែកធ្លាយរូបភាពជួបជុំគ្នាឆាន់អាហារនឹងផឹកស្រាបៀរក្នុងបន្ទប់វត្តកូនមុំ ស្រុកកូនមុំ ខេត្តរតនគិរី
ក្នុងនោះមានភិក្ខុ១អង្គឈ្មោះ សេង ប៊ុនធឿន នៅក្នុងរូបបានលើកដៃទាំង២ និងប្រើស្ទាយម្រាមដៃ២ផងដែរ ។ កាលណោះភិក្ខុ សេង ប៊ុនធឿន បានបដិសេធថា ជារូបកាត់តទេ ។ដោយរឿងនេះមិនមានការវែកញ៉ែកពីមន្រ្តីជំនាញលើការពិនិត្យរូបភាព បញ្ហានោះបានកប់ ស្ងាត់បាត់ទៅ ។
អស់រយៈពេល១៣ឆ្នាំក្រោយពីចូលឆ្នាំខ្មែរថ្មីៗនេះ ប្រជាពលរដ្ឋបានប្រទះឃើញលោកសង្ឃអង្គនេះបាននិមន្តចូលរួមកម្មវិធីបុណ្យចូលឆ្នាំខ្មែរក្នុងវត្តអង្គតាផល ក្នុងភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងតួនាទីជាចៅអធិការវត្ត ។
ប្រជាពលរដ្ឋផ្ញើសារមកព្រះនរាយណ៍ នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ រូបដែលឆាន់ស្រាបៀរនេះ បានសំណូមពរ
ដល់មន្រ្តីសង្ឃសូមពិនិត្យករណីនេះផង ដើម្បីអោយដឹងការពិត ដើម្បីកុំអោយមានសង្ឃខិលខូចមួយចំនួនយកព្រះពុទ្ធសាសនាធ្វើអាជីវកម្ម បានលុយបានកាក់ទិញឡាន ទិញវិឡា មានប្រពន្ធ មានកូន បំភើមកូនអ្នកស្រុក និងផឹកស្រាសប្បាយរីករាយជាដើម ។
ពាក់ព័ន្ធវត្តមានភិក្ខុ សេង ប៊ុនធឿន មកគង់ជាចៅអធិការនេះ ព្រះមេគណខេត្តកំពង់ស្ពឺ ភិក្ខុកែវ ចន្ថា បានប្រាប់ព្រះនរាយណ៍ថា ៖ សូមញោមទៅសួរ ព្រះវិន័យធម៌ បានដឹងច្បាស់ព្រោះលោកជាអ្នកយកព្រះសង្ឃអង្គនេះមក តែលឺថាមកគង់តឹ្រមតែបាន១ឆ្នាំនោះទេ ហើយច្បាប់ទំលាប់ជាចៅអធិការវត្ត មិនទាន់មានជាផ្លូវការនោះដែរ ។
ព្រះវិន័យធរខេត្តកំពង់ស្ពឺ ភិក្ខុម៉ន បឿន គង់នៅវត្តចំបក់ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ព្រះនរាយណ៍មិនអាចរកការបំភ្លឺបាននោះទេ ៕