ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋ ឃុំប្រាសាទ ស្រុកស្អាង ប្រតិកម្មទៅលើសុរិយាដីស្រុកស្អាង ដែលបានចុះចុចយាមការ តាមការស្នើសុំរបស់ក្រុមហ៊ុន ភឹន ផល្លា

(ខេត្តកណ្ដាល)….ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាសាទជាច្រើន គ្រួសារមានការព្រួយបារម្ភជាខ្លាំងចំពោះ ការចុះបាញ់ gps របស់មន្រ្តីសុរិយោដី ទៅតាមការស្នើសុំរបស់ ក្រុមហ៊ុន លោកភឺន ផល្លា ។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានតាមពីក្រោយមន្រ្តីសុរិយោដី និងបានស្នើអោយមន្រ្តីផ្អាកការបាញ់ប្លង់សិន ដោយស្នើអោយខាងលោក ភឺន ផល្លា យកឯកសារមកតំកល់នៅឃុំប្រាសាទ ។

ដោយមានប្រតិកម្មនិងសំណូមពរ ពីប្រជាពលរដ្ឋ ខាងមន្រ្តីសុរិយោដី បានផ្អាកការបាញ់ប្លង់ដោយទុកអោយភាគី ទាំង២សម្របសម្រួលគ្មា នៅសាលាឃុំ ។

លោកស្រី កើន ឃីម មេឃុំប្រាសាទ
បានប្រាប់ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី 25ខែមេសាឆ្នាំ2024 ថា លោកស្រីមិនបានដឹងថា លោក
ភីន ផល្លា មានដីប៉ុន្មាននៅទីនេះទេ
ដោយលោកស្រីមេឃុំបានបញ្ជាក់ថា លោក ភីន ផល្លា មិនបានយកឯកសារមកតម្កល់នៅសាលាឃុំប្រាសាទឡើយ។

លោកស្រីមេឃុំ បានបន្តទៀតថា ក្នុងការចុះចុច gps ដើម្បីវាស់វែងដីធ្លីនេះខាងសាលាស្រុកស្អាងក៏បានផ្ដល់ព័ត៌មានឲ្យលោកស្រីបានដឹងផងដែរ ។

ចំណែកលោក ជី គឹមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាងបានប្រាប់ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍តាមទូរសព្ទ័ស្រដៀងនិងលោកអេង វណ្ណឌីដែរជាអភិបាលរងស្រុកស្អាងផងដែរ។

លោកអភិបាលរងស្រុកស្អាង
អេង វណ្ណឌី ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋនិងក្រុមសារព័ត៌មានឲ្យបានដឹងថា ក្នុងការចុះវាស់វែងដីធ្លីនៅថ្ងៃនេះបានការស្នើសុំពីប្រជាពលរដ្ឋឈ្មោះ
ភីន ផល្លា ហើយលោកមិនបានបង្ហាញនូវឯកសារ ឬសិទ្ធិកាន់កាប់ដីធ្លីនេះទេ !

លោកបន្តទៀតថា ការចុះវាស់វែងដីនេះមិនបាត់ដីទៅណាទេ គ្រាន់តែយើងវាស់ដើម្បីឲ្យដឹងចំណុចដីនេះនៅក្នុងភូមិសាសន៍ណា ?

ប្រជាពលរដ្ឋក៏បានស្នើសុំទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកណ្ដាល
សុំឲ្យផ្អាកក្នុងការវាស់វែងសិន ដើម្បីរង់ចាំការដោះស្រាយឲ្យបានសមស្រប និងទៅតាមនីតិវិធី នៃច្បាប់ និងសូមឱ្យភាគីពាក់ព័ន្ធ ជាពិសេសលោក ភឹន ផល្លា
សុំយកឯកសារដែលលោកបានការអនុញ្ញាតពីអាជ្ញាធរស្រុកខេត្តហើយ
សូមលោកយកមកតម្កល់នៅសាលាឃុំដើម្បីឲ្យអាជ្ញាធរឃុំមានចំណាត់ការក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវទាំងអស់គ្នា ជៀសវាងពីការភាន់ច្រឡំមកលើភាគីម្ខាងៗតទៅទៀត។

លោក ភឺន ផល្លា បានបញ្ជាក់ប្រាប់លោក លី វណ្ឋ: តាមប្រព័ន្ធតេឡេក្រាម ថា : មកពីយើងចុះវាស់ដី យើងវាស់តែយើងអត់ពាក់ព័ន្ធនឹងគាត់ ហើយប្រសិនបើគាត់វាស់ទៅពាក់ព័ន្ធនឹងយើង យើងជំទាស់វិញ ។ចឹងប្រព័ន្ធគេចុះវាស់គេប្រាកដជាដឹងហើយ អោយតែគាត់មានដីមែនកុំបារម្ភ មិនទៅយកដីរបស់បងប្អូនយើងកើតនោះទេ ៕

រាយការណ៍ចេញពីឃុំប្រាសាទ ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com