ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទូកទូសយ៉ាំងកាវ និងឆក់ត្រជាក់ចាប់ផ្តើមកក្រើកឡើងវិញ បន្ទាប់ពី យ៉ាំងលុង ចេញពីពន្ធនាគារ ។

ខេត្តកណ្តាល : បន្ទាប់ពីជនត្រូវចោទពីបទលុបបំបាត់វត្ថុតាង ឈ្មោះ ង៉ូ យ៉ាំងលុង ជាជនជាតិវៀតណាម មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរនេសាទត្រី ។

បានចេញនៅក្រៅឃុំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នោះមកប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន មកព្រះនរាយណ៍ ថាសកម្មភាពទូកអូសយ៉ាំងកាវ និងឆក់ត្រជាក់បានធ្វើសកម្មភាពវិញហើយ បន្ទាប់ផ្អាកសកម្មភាពជិត១ខែមកនេះ ។

ប្រភពបានបញ្ជាក់ថា នៅពេលលោក យ៉ាំងលុង ជាប់នៅក្នុងពន្ធនាគារ គឺសកម្មភាពទាំងនេះ បានផ្អាក ហាក់បីដូចគ្មានអ្នកសម្របសម្រួល ឬគ្មានខ្នងការពារ ។

លោក ង៉ូវ យ៉ាំងលុង នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រាប់លោក លាប់ ចាន់ ថា លោកបានឈប់រកស៊ីរឿងនេះហើយ ។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា លោកនឹងអោយក្រុមការងារចុះត្រួតពិនិត្យ ។

ប្រភពពីមន្រ្តីមានសមត្ថកិច្ច បានបង្ហើបថាពេលចុះបង្រ្កាបពេលយប់ពិតជាលំបាក ហើយត្រូវប្រើកំលាំងច្រើនទើបអាចឈ្នះ មួយវិញទៀតព័ត៌មាននៃការចុះបង្រ្កាបនឹងអាចបែកការ ព្រោះពួកគេមានបណ្តាញច្រើន ពិសេសពួកគេមានប៉ាធម៌២នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តនេះផងដែរ ។

សារពីប្រជាពលរដ្ឋ បានបញ្ជាក់ថា ទីតាំងពួកគេ ដែលប្រជាពលរដ្ឋថតបានមាន២ទីតាំង ។ ១.នៅ
ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ទី២.នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។ពួកគេចាប់ផ្តើមអូសនៅយប់ចាប់ពីម៉ោង១០ ដល់ម៉ោង៣..៤ ទៀបភ្លឺភាគច្រើនគេបិទភ្លើង និងបើកភ្លើងម្តងម្កាល ប៉ុណ្ណោះ ។

រាយការណ៍ ដោយលោក លាប់ ចាន់ ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com