ខណ្ឌពោធិ៍សែនជ័យ បនល្បែងខុសច្បាប់មួយកន្លែងមាន ឡូតូ និងមាន់ជល់ ក្នុងតារាបាល់ទះ កំពុងបើកលេងហាក់មានការបិទភ្នែកពីមេប៉ុស្តិ៍ចោមចៅ៣ ។
ប្រភពថា កន្លែងនេះមាន មាន់ជល់អនឡាញ និងមាន់ជល់ដី ដែលមានមាន់រស់ក្រុងទុកសម្រាប់លេងផងដែរ ក្រៅពីនោះមានវង់បៀលេងធំៗ ផង ( លេងដល់យប់ ) ។
ទីតាំងនេះ មើលពីក្រៅគេមិនសូវចាប់អារម្មណ៍ទេដោយសារផ្លូវចូលតូចពីមុខ ហើយមានផ្លូវចេញតាមក្រោយក៏បាន ដែលធ្វើប្រពន្ធកូនពិបាករកកន្លែងលេងល្បែងរបស់ប្តី ។
នៅថ្ងៃទី២៥ ខែតុលា នេះនៅបើកលេង ដដែល លេងយូរឆ្នាំមកហើយរហូតដល់ថ្ងៃនេះ ។