ភ្នំពេញ% នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ នេះលោកហែមដារិទ្ធិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីក្រោមឱវាទ គឺក្នុងគោលបំណងពង្រឹង បន្ថែមនូវតួនាទីភារកិច្ច របស់មន្ត្រីរាជការក្នុង រដ្ឋបាលខណ្ឌ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយទាន់ពេលវាលា ក្នុងឆ្នាំ២០១៨។
បន្ថែមពីលើនេះ លោកអភិបាល បានសំណូមពរដល់ មន្ត្រីទាំងអស់ គោរពអោយបាន នូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ ឯកសណ្ឋាន ពេលវេលាបំពេញការងារ គោរពទង់ជាតិរៀងរាល់ច័ន្ទ ចូលរួមវេនប្រចាំការតាមកំណត់ និងពាក់កាតសម្គាល់ ខ្លួនអោយបានត្រឹមត្រូវរាល់ពេលបំពេញការងារ។ លោកបន្ថែមថាៈ ចំពោះមន្ត្រីដែលមិនគោរពវិន័យ តាមលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌ កម្មខាងវិន័យ ដែលមានការកំណត់ស្រាប់ក្នុងកិច្ច សន្យាការងារ និងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល៕