ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឈ្មួញ​អ្នកមានលុយ​ មាន​អំណាច​ កំពុង​សាងសង់​ផែថ្ម​ រំលោភ​ឆ្នេរ​សមុទ្រ​ទាំង​កម្រោល​ មិន​ដែល​ខ្វល់ខ្វាយ​ពីផល​ប៉ះពាល់​និង​ច្បាប់​នោះឡើយ​…

ខេត្តព្រះសីហនុ៖ ខណៈ​វិស័យដឹកជញ្ជូន​ភ្ញៀវ​​ទេសចរណ៍​ក្នុងខេត្ត​ព្រះសីហនុ​កំពុង​មាន​បន្ទុះ​កើនឡើង​គួរឲ្យ​កត់សំគាល់​ ដោយ​ខេត្ត​បានចែកចេញ​ជា​ ជលយាន​ប្រភេទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​ អន្តរជាតិ​ទៅ​កម្សាន្ត​ក្នុងតំបន់​ឬ​រមណីយដ្ឋាន​តាមកោះ​នានា​ក្នុងខេត្ត​ ពិសេស​(កោះរុង​និងកោះរុងសន្លឹម​) ជាក់ស្ដែង​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ (ស្ពិតបូត​ មិនឱមារ្ស​) SPEED BOAT MIN ORMAX ដែល​កំពុង​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ សាងសង់​សំណងផែ​ លយចូល​ឆ្នេរ​សមុទ្រ​រាប់សិបម៉ែត្រ​ ដែល​ស្ថិតនៅ​ ភូមិ​៣ សង្កាត់លេខ១​ (រំដួល​ជើងភ្នំ​) ខេត្ត​-ក្រុងព្រះសីហនុ។

បើតាម​ម្ចាស់​ការដ្ឋាន​សំណង​ឥតច្បាប់​មួយ​នេះ​បាន​ប្រាប់​ទូរទស្សន៍​យើង​ថា​ ពិតជា​ការ​ដ្ឋាន​របស់លោកពិតប្រាកដ​មែន​ តែ​ការ​សាងសង់​នេះ​លោក​ធ្វើជា​ផែ​ជួសជុល​ អូប័រ​ តែ​ប៉ុណ្ណោះ​ បើ​រដ្ឋត្រូវការ​ដី​នេះ​យក​ទៅ​អភិវឌ្ឍ​លោក​មិនហាមឃាត់​នោះទេ​
ហើយចំពោះ​អ្នក​សារព័ត៌មាន​ចង់ចុះ​ផ្សាយ​រឿង​នេះក៏​ផ្សាយចុះ​ ម៉ាសេរី​ លោកមិនខ្វល់ច្រើននោះទេ​។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី​ ០៨ កុម្ភៈ​ ឆ្នាំ​​ ២០១៨ មាន​ក្រុមការងារ​ខេត្ត​ ដឹកនាំ​ដោយ​ លោក លី​ ចិននិយម​ ប្រធាន​ក្រុម​ការងារ​វិស័យ​សំណងខេត្ត​ចុះ​ដល់​កន្លែង​ដែល​កំពុងសាងសងើនោះ​។
លោកបាន​ថ្លែងប្រាប់​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា​ សំណង់ខាង​លើ​លោក​បាន​ធ្វើការ​ហាមឃាត់​ហើយ​ជា​បណ្ដោះ​អាសន្ន​ចាប់ពី​ថ្ងៃទី​ ០៨ ខែកុម្ភៈ​នេះ​ទៅ​ ចំពោះ​ផល​ប៉ះពាល់​វិញ​នោះ​លោក​ថា​ ដោយ​រង់ចាំ​ឲ្យ​ក្រុមហ៊ុន​ (ស្ពិតបូត​ មិនឱមារ្ស​) SPEED BOAT MIN ORMAX នេះ​រត់ការ​ច្បាប់​សិន​ទើប​បន្ត​និតិវិធី​ទៀត​ បើមិន​ដូច្នេះ​ទេ​លោក​និង​មាន​វិធានការណ៍​តាមផ្លូវច្បាប់​។

គួរ​រំលឹកផងដែរថា​ កន្លង​មក​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ធ្លាប់បាន​ថ្លែង​ជា​រឿយៗ​ថា​ (ចំពោះ​សំណង់ណាដែលសាងសង់រំលោភលើឆ្នេរសមុទ្រ ទោះ​សំណង់នោះ​មាន​សភាព​តូចតាច​ ឬ ធំ​ ដូចជា​កន្លងមក​នៅ​ឆ្នេរ​អូរត្រេះ​ជាដើម​ ត្រូវ​តែ​​ហាមឃាត់​និង​វាយ​កម្ទេចចោល​ ហើយ​ច្បាប់​ក៏​មិនអនុវត្តន៍​ចំពោះតែ​ប្រជាពលរដ្ឋ​នោះ​តែ​​ ត្រូវ​តែស្មើភាពគ្នា​ មិន​ថា​ អ្នកមានលុយនិង​មានអំណាច​នោះទេ​)។
ឯកឧត្ដម​ក៏​បាន​បន្ថែម​ថា​ សំណង់ដែល​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​ទទួល​ស្គាល់​ឲ្យ​សាងសង់​មាន​តែមួយ​ប៉ុណ្ណោះ​ ស្ថិតនៅ​ អូរឈើទាល​ សង្កាត់លេខ​៤ ក្រុង​ព្រះសីហនុ​មានរួចមកហើយ​ ដោយ​មិនមានការ​អនុញ្ញាត​ឲ្យមាន​ការ​សាងសង់​ផែឬសំណង់រំលោភនៅ​ចំណុចឆ្នេរ​ណា​​ទៀតនោះទេ​។

ចំពោះ​បញ្ហា​សំណង់​រំលោភ​ច្បាប់សង់លើឆ្នេរសមុទ្រ​នេះ​ ប្រជាពលរដ្ឋ​កំពុងរង់​ចាំមើល​ពីការ​អនុវត្តន៍​ច្បាប់​របស់​សាលាខេត្ត​ព្រះសីហនុ​ បើទោះបីជា​ពេលនេះ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះការសាងសង់នេះហើយក៏ដោយ​៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្តព្រះសីហនុ

IMG-20180209-WA0078

IMG-20180209-WA0073

IMG-20180209-WA0077

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com