រតនគិីរី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរម
ណីយដ្ឋាននានាក្នុងខេត្តរតនគិរី បានសម្តែងនូវការសាទរយ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ដូចជាការសំដែងរបាំប្រជាប្រិយរបស់បងប្អូនជនជាតិដើមភាគតិចជាដើម។ជា ពិសេស ការរៀបចំពិធីអបអរឆ្នាំថ្មីឆ្នាំសកល២០១៨នេះ ដែលបានបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជា ដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។
អាជីវករលក់វត្ថុអនុស្សាវរីយ៍រួមមាន÷ ក្រម៉ា កន្សែង ខោ អាវ ។ល។ជាស្នាដៃពិតៗដែលផលិតបាន រៀបរាប់ថា : ការលក់ដូររយះពេលបីថ្ងៃ ក្នុងអំឡុងចូលឆ្នាំចិនវៀតណាម ដោយគិត ពីថ្ងៃទី15/16/និង17 កុម្ភះ
ឆ្នាំ2018នេះមានការកាក់កប គ្រានបើ ដោយលក់ក្នុងមួយថ្ងៃបានជាង
សាមសិបមុឺនរៀល(30.0000៛)។ សូមស្តាប់ការរៀបរាប់របស់អាជីវករដូចតទៅ……………….————
ជួបជាមួយភ្ញៀវទេសចរណ៍ជាតិដែលអញ្ជើញមកពីខេត្តតាកែវ បានអោយ
ដឹងថា : ដំណើរកំសាន្តរបស់ពួកគាត់ជាលក្ខណះគ្រួសារមកដល់ខេត្តរតនគិរី ពិតជាមានអារម្មណ៍ថាសប្បាយក្រៃលែងបំផុត ទេសភាពល្អៗបានទាក់ទាញផ្តិតអារម្មណ៍ គ្មានរសាយ ជាពិសេសតាមរម្មណីយដ្ធានជាច្រើនយ៉ាងសំបូរណ៍បែបមានក្នុងខេត្តដាច់ស្រយ៉ាលមួយនេះ។សូមស្តាប់ការលើកឡើងរបស់ពួកគាត់ដូចតទៅ,,,,,,,,
,,,,,,,,,,,,,។ លោក វេន ចឹក ជាគណះកម្មាការរម្មណីយដ្ធានបឹងយក្ស
ឡោម បានអោយព្រះនរាយណ៍ដឹងនៅរសៀលថ្ងៃទី16/02/2018នេះថា÷
អំឡុងពេលបីថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ2018នេះ ទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការកើនឡើងរហូតដល់ដប់មុឺននាក់
បើប្រៀបធៀបនិងឆ្នាំ2017មានការកើនឡើងខុសពីការគ្រោងទុក ដោយសារសន្តិសុខសណ្តាប់ធ្នាប់ល្អ មានការចូលរួមការពារពីសមត្ថកិច្ច ចរាចរណ៍ជើងគោក កម្លាំងប្រជាការពារ ដើម្បីសម្រួលចរាចរណ៍។និង សេវ៉ាកម្មរហ័សទាន់ចិត្តបំរើភ្ញៀវចូលទស្សនាកំសាន្ត ទី កន្លែងភ្ញៀវអង្គុយកំសាន្តប្រកបដោយផាសុខភាពអនាម័យល្អ។ គណះកម្មាការរូបនេះបន្តថា ការរៀបចំទីរម្មណីយដ្ធានក្នុងឆ្នាំនេះមានសណ្តាប់ធ្នាប់ល្អ គឺ មិនអោយអាជីវករលក់របស់ហូបចុកទៅលក់ក្បែរទឹកបឹង ឡើយ ជៀសវាងចោលសំរ៉ាមរាយប៉ាយធ្លាក់ចូលទៅក្នុងបឹង ដោយអោយពួកគាត់មកលក់នៅខាងលើទាំងអស់គ្នា។
សូមស្តាប់ការលើកឡើងរបស់លោក គណះកម្មការបឹងយក្សឡោមដូចតទៅ,,,,,,,,,,,,,,,,,,,,,
,,,,,,,,,,,,,,,,,,,,,
លោកង៉ែត. ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្ត
រតនគិរី បានអោយដឹងថា ភ្ញៀងទេសចរណ៏ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០១៨ នេះ មានចំនួន៩,៧៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩,៥០៥ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៥៨ នាក់ មានការកើនឡើងសរុប៥៦.៣ភាគរយ ក្នុងនោះមានភ្ញៀវជាតិមានការកើនឡើង៥៧,២ ភាគរយ និង ភ្ញៀវអន្តរជាតិកើនឡើង៣១,០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧កន្លង
ទៅ ។
លោកង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់អោយក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនអោយមានការតំឡើងថ្លៃនាឱកាសចូលឆ្នាំសកល ឆ្នាំ២០១៨នោះទេ ។ រាយការណ៍ពីរម្មណីយដ្ធានបឹងយក្សឡោម ខ្ញុំបាទ
លី វណ្ណះ ទូរទស្សន៍ព្រះនរាយណ៍