ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះរូបភាពអាសអាភាស និង មានមន្រ្តីចុះផ្អាកការរកស៊ី របស់ហាងការ៉ាអូខេ កូឡូសូ នោះរួចមក មានមតិមហាជនជាច្រើនបានសសេររិះគន់ នឹងចំណាត់ការរបស់អាជ្ញាធរ ចំពោះការបិទការរកស៊ីនេះ ។តាមសំដី របស់បុគ្គលិកថា បុគ្គលិកនៅទីនោះមានប្រមាណ ១០០ នាក់ក៏ត្រូវសំរាកនៅឯផ្ទះផងដែរ ។
វេបសាយទូរទស្សន៍ព្រះនរាយណ៍ សូមលើកយកខ្លឹមសារមួយចំនួន ដែលបានសសេរនៅលើហ្វេសបុក ផ្ទាល់ខ្លួន មានដូចជា ។
១-ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសសេរថា
សូមទោសជាមុនដែលមាត់ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់ ។ យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គលម្នាក់ធ្វើខុសតែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទហាងទាំងមូល ។ ណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង ?
២- លោក ព្រំ សាន្ត បានសសេរថា
ព្រហ្ម សាវ៉េនប្អូនថ្លៃឧត្តមសេនីយ៍សៅសុខាជាអ្នកទម្លាយវីដេអូអាសអាភាស
តាមប្រភពពត៌មានដែលសុំលាក់ឈ្មោះ ប្រាប់មកថា មន្ត្រីខេត្តមណ្ឌលគីរី ដែលមាន មេប៉េអឹមស្រុកពេជ្រដា ត្រូវជាប្អូនថ្លៃ លោកឧត្តមសេនីយ៍ផ្កាយមាស៤ សៅសុខា និងប៉ូលីសសេដ្ខកិច្ចកូនចៅជំនិតរបស់ លោកអគ្គនគរបាលជាតិ នេតសាវឿន ឈ្មោះ ហេងសុគា និងមន្ត្រី១ចំនួនទៀត ត្រូវបាន ឧកញ៉ាខ្មូតឈើ តុបវីរ៉ាដា អញ្ជើញមកសប្បាយលិចថ្លើមនៅភ្នំពេញ៣យប់៤ថ្ងៃ….ដោយសារលុយច្រើនពេក ពួកគេក៏កើតគំនិតអាងលុយ គឺជួលនារីខារ៉ាអូខេម្នាក់ឲ្យដោះអាវនិងបង្ហាញកាយវិការអាសអាភាសចំនួន៥០០$ ហើយចុងក្រោយថៅកែហាងកូឡូសូយំមិនចេញ ព្រោះហាងត្រូវអាជ្ញាធរបិត និងកូនចៅជិត១០០នាក់ បាត់បង់បង់ការងារ…..តែព្រំសាវ៉េន អ្នកទម្លាយរូបផ្តេសផ្តាស នៅតែជាមេប៉េអឹមស្រុកពេជ្រដាដដែល ហើយហេងសុគា ក៏ នៅតែជាប៉ូលីសសេដ្ឋកិច្ចប្រចាំខេត្តមណ្ឌលគីរីដដែល ដោយសារខ្មែរផ្កាយមាស៨ជាអ្នកការពារ គឺផ្កាយមាស ៤+ផ្កាយមាស៤????? …។ល។
យើងសង្កេតឃើញថា សម័យនេះការទទួលសារ ការបញ្ជូនសារ គឺមានភាពរហ័ស ដែលបានចែករំលែកគ្នា តាមរយៈទូរសព្ទ ហើយពេលខ្លះក៏មានការភ័នច្រលំ មនុស្សល្អ ថាអាក្រក់មួយភ្លេត ដោយសារការផ្តល់ព័ត៌មានលឿនពេក ។ ការិយាល័យវេបសាយ ទូរទស្សន៍ ព្រះនរាយណ៍ សង្ឃឹមថា បញ្ហា KTV ខាងលើនឹងមានដំណោះស្រាយសមស្របណាមួយ ដើម្បីឈានដល់ភាពប្រក្រតីវិញ ។