ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជា​សហគមន៍​ អូរខ្សាច់​ ជាង​ ៥០គ្រួសារ កំពុង​ស្រែកសុំ​ឲ្យ​អាជ្ញាធរ​ជួយរក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់ពួកគាត់​

ខេត្តព្រះសីហនុ៖ បញ្ហា​ទំនាស់​ដីធ្លី​តែងតែ​កើតមាន​ឡើង​គ្រប់ទីកន្លែង​ ជារឿយៗ​ ប៉ុន្តែ​អាជ្ញាធរ​លោក​ក៏​មិនដែល​ព្រងើយកន្តើយ​នោះតែ​ក្នុងការដោះស្រាយ​និង​ទប់ស្កាត់​ រាល់​ទំនាស់​ផ្សេងៗ​ យ៉ាង​សកម្ម​ផង​ដែរ​ រហូត​បាន​សម្រេច​ជា​បន្តបន្ទាប់។

ជាក់ស្ដែង លោក ស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋសហគមន៏អូរខ្សាច់ព​៥៦ គ្រួសារ​ កើតទុក្ខ​មិនសុខចិត្ត​ ស្នើសុំ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុជួយរកដំណោះស្រាយខណៈដីប្រជាសហគមន៏អូរខ្សាច់របស់គាត់នៅតែរងការគំរាមកំហែងដោយមានឈ្មោះ ជា សុខឡេង បានចេញមកអះអាងថាមានដីកាន់កាប់នៅលើដីរបស់ប្រជាសហគមន៍ដែលស្ថិតនៅភូមិ៤ ឃុំ​អូរត្រេះ​ សុក្រ​ស្ទឹងហាវ​ ខេត្តព្រះសីហនុ​ តាមរយៈការលក់ទិញបុគ្គលមួយចំនួនដោយសង្ស័យថាមានការឃុបឃិតគ្នាធ្វើឯកសារស្ងាត់ៗជាមួយមន្ត្រីមួយចំនួនតូចនៅក្រោមឱវាទសាលាស្រុកស្ទឹងហាវ។

លោក ស្រី ឡុច ទូច បានបញ្ជក់ថា ទីតាំងដីដែល លោកស្រី ជា សុខឡេង អះអាងថាដីរបស់ខ្លួននោះគឺជាដីរបស់ប្រជាជនសហគមន៏អូរខ្សាច់បានកាប់ឆ្កាកាន់កាប់តាំងពីជំនាន់ខ្មែរក្រហម ១៩៩៣-១៩៩៤
នៅឈរជើងតំបន់នេះមកម្ល៉េះ។

តែត្រូវឈ្មោះ លីវ សុខា និងឈ្មោះ នូយ ណា លបលួចឃុបឃិតគ្នាជាមួយ លោក ឃី សារ៉ាន់ មានតួនាទីជាអនុភូមិ៤ និងមន្ត្រីឃុំអូរត្រេះខ្លះ រួមទាំងបុគ្គលមួយចំនួនទៀតធ្វើឯកសារបញ្ជក់លក់ដីនេះអោយទៅឈ្មោះ ជា សុខឡេង ទៅវិញ។

ចំណែក លោកស្រី ជា សុខឡេង បានបញ្ជាក់ថា ដីនេះលោកស្រី បានទិញពីឈ្មោះ លីវ សុខា ឈ្មោះ ជួន នី ឈ្មោះ នូយ ណា និងមានអាជ្ញាធរភូមិឃុំដឹងឮផងដែរ កាលពីឆ្នាំ ១៩៩៧-១៩៩៨ តែបើអ្នកទាំងនោះពិតជាបានធ្វើខុសច្បាប់សូមអោយអ្នកច្បាប់ចាត់ការពួកគាត់តាមនីតិវិធីចុះ។

បញ្ហានេះ លោក ឃី សារ៉ាន បានបញ្ជាក់ថា លោក បានចុះហត្ថលេខាលើលិខិតទិញលក់នេះតាមបញ្ជាលោកមេឃុំអូរត្រេះលោក ហាក់ ម៉េង ប៉ុណ្ណោះ។

ដោយឡែកលោក ហ៊ូ សុផាត មេភូមិ៤ បានបញ្ជាក់ថា លោកស្រី ជា សុខឡេង បានមកទិញដីនៅតំបន់នេះមែនតែគាត់មកយកដីខុសទីតាំងតាមការចង្អុលបង្ហាញរបស់ឈ្មោះ នូយ ណា និងបក្ខពួកមួយចំនួនទៀតដែលគ្រាន់តែជាអ្នកចាំដីអោយគេប៉ុណ្ណោះ។ រីឯដីដែលលោកស្រី ជា សុខឡេង បានទិញនៅកន្លែងផ្សេងគឺស្ថិតនៅខាងកើតផ្លូវលំចាស់មិនមែននៅចំណុចដែលកំពុងមានជំលោះគ្នានេះទេ។ លោក​បាន​បន្តថា​ “ម្យ៉ាងទៀតលោកស្រី ជា សុខឡេង បានមិន​បង្ហាញ​ឯកសារ​ទិញលក់​ដី​ទំនាស់​នេះទេ​ ដោយ​បាន​និយាយថា​ ឯកសារ​របស់​លោកស្រី​ នៅឯ​តុលាការ​ឯណោះ”​។

ជាមួយគ្នានេះដែរ លោកស្រី ឈុន ដារី អភិបាលរងស្រុកស្ទឹងហាវ បានអញ្ជើញចុះក្នុង គោលបំណង​សម្របសម្រួលដល់ទីតាំងជំលោះនេះដែរតែលោកស្រីសូមអោយភាគីជំលោះទាំងអស់ត្រូវដោះស្រាយវិវាទនេះតាមផ្លូវច្បាប់ដើម្បីចៀសវាងអំពើហិង្សាណាមួយកើតឡើង។លោកស្រីបន្តថាលោកស្រីនឹងធ្វើរបាយការណ៍ជូនថ្នាក់លើឲ្យបានជ្រាបដើម្បីជួយរកដំណោះស្រាយបន្តទៀត។

សូមបញ្ជាក់ថានៅក្នុងលិខិតបញ្ជាក់ដីធ្លីនេះដែរ ឃើញមានឈ្មោះ លោក សេង សុខណាក់ អតីតមន្ត្រីភូមិបាលនិងសុរិយោដីស្រុកស្ទឹងហាវ ,បច្ចុប្បន្នទើបតែត្រូវបានតំឡើងឋានៈទៅជាអនុប្រធានមន្ទីររៀបចំដែនដីនិងសុរិយោដីខេត្តព្រះសីហនុថ្មីៗនេះ បានវាស់វែងគំរូប្លង់ដី(PV)។

ជាចុងក្រោយនេះលោកស្រី ឡុច ទូច សំណូមពរយ៉ាងទទូចដល់រដ្ឋបាលខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេតាជួយពន្លឿនរកយុត្តិធម៌ជូនដល់ប្រជាសហគមន៍របស់ពួកគាត់ដែលរងគ្រោះអស់ជាយូរឆ្នាំកន្លងមកហើយនេះផង៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្ត​ព្រះសីហនុ​

IMG-20180308-WA0089

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com