ខេត្តព្រះសីហនុ៖ ពិធីអបអរសាទរទិវាអន្តជាតិនារី ៨មិនា ខួបលើកទី១០៧ ឆ្នាំ២០១៨ ការចូលរួមរបស់ស្ត្រីដើម្បីសិទ្ធិការងារ និងការអភិវឌ្ឍន៍សង្គម ដឹកនាំដោយលោក អាន រ៉ាម៉ា ជាមន្ត្រីសម្របសម្រួលថ្នាក់តំបន់ ខេត្តព្រះសីហនុ និងកម្មករ កម្មការិនី និយោជិករោងចក្រចំនួន៥រោងចក្រប្រមាណ១៧០នាក់ នៅព្រឹកម៉ោង០៨:០០ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨ នៅក្រុម១៤ ភូមី១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
ក្នុងនោះផងដែរ សហភាពការងារកម្ពុជារួមជាមួយសហពន្ធ សមាគម សហជីពសមាជិក បានបង្កើតកម្មវិធីវេទិកាសាធនៈដើម្បីចូលរួមអបអរសាទរទិវានារីអន្តជាតិ ៨មិនា ខួបលើកទី១០៧ ដើម្បីរំលឹកឡើងវិញ ក៏ដូចជាផ្ដល់ការចូលរួមមាន ជាពិសេសកម្មករ កម្មការិនី និយោជិករោងចក្រ ត្រូវយល់ដឹងពីប្រវត្តិ ទិវានារីអន្តរជាតិ ៨មិនា ក្នុងបុព្វហេតុទាមទារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ និងភាពស្មើគ្នារវាងស្ត្រីនិងបុរសនៅក្នុងសង្គម។
ប្រភពបានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយសព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់អន្តជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពី សិទ្ធិមនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង និងនារីភេទ ក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូក៣ ដែលស្ដីពីសិទ្ធិមនុស្សហើយក៏ដោយ ក៏វិសមភាពរវាងបុរស និងស្ត្រីការរើសអើងប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធិស្ត្រីអំពើហិង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហាដដែល ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរសនិងស្ត្រីដើម្បីជួយស្ត្រីឲ្យទទួលបាននូវសិទ្ធិ និងការប្រើសិទ្ធិប្រកបដោយភាពយុត្តិធម៌ និងដើម្បីទប់ស្កាត់ កាត់បន្ថយនិងឈានទៅលុបបំបាត់នូវរាល់បញ្ហា ដែលស្រ្តីកំពុងប្រឈមមុខ។
ព្រមទាំងដើម្បីលើកកម្ពស់សិទ្ធិពលរដ្ឋ សិទ្ធិកម្មករ ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក្នុងវិស័យការងារ ការទទួលបានកិច្ចគាំពារសង្គម ជីវភាពរស់នៅសមរម្យ និងដើម្បីលើកស្ទួយប្រព័ន្ធយុត្តិធម៌ក្នុងសង្គម។ ជាចុងក្រោយលោក អាន រ៉ាម៉ា ជាមន្ត្រីសម្របសម្រួលថ្នាក់តំបន់ ខេត្តព្រះសីហនុ បានអរគុណចំពោះបងប្អូនកម្មករ កម្មការិនី និយោជិករោងចក្រទាំងអស់ដែលបានចូលរួមក្នុងពិធីអបអរសាទរទិវាអន្តជាតិនារី ៨មិនា ខួបលើកទី១០៧ ឆ្នាំ២០១៨ ក្នុងនោះដែរលោក អាន រ៉ាម៉ា បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលក្រោមថ្នាក់ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនី និយោជិករោងចក្រទាំងអស់នៅខេត្តព្រះសីហនុ សូមឲ្យសម្ដេចទាំងពីរមានសុខភាពល្អ៕ រាយការណ៍ដោយ៖(ទុយ ហ៊ួត)ប្រចាំខេត្តព្រះសីហនុ
ធីអបអរសាទរទិវាអន្តជាតិនារី ៨មិនា ខួបលើកទី១០៧ ឆ្នាំ២០១៨ ការចូលរួមរបស់ស្ត្រីដើម្បីសិទ្ធិការងារ និងការអភិវឌ្ឍន៍សង្គម