ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្ថានីយប្រេងឥន្ធនៈ នៅ​ចំណុច ភូមិ​ព្រៃទទឹង ឃុំ​-​ស្រុក​សំរោង ខេត្តតាកែវ សាងសង់មិនមាន​ច្បាប់

​ខេត្តតាកែវ​៖ សំណង់ស្ថានីយប្រេងឥន្ធនៈ នៅ​ចំណុច ភូមិ​ព្រៃទទឹង ឃុំ​-​ស្រុក​សំរោង ខេត្តតាកែវ ត្រូវបានគេមើលឃើញថាគ្មានច្បាប់ ដែលគេសង្ស័យថា មានការអនុញ្ញាតិពីអភិបាលស្រុក​សំរោង គឺ​លោក កេ​ត ម៉ៅ ។

​ លោក ហុង ឡាក់ ប្រធានការិយាល័យ​ភូមិបាល និង​សូ​រិ​យោ​ដី​ស្រុក​សំរោង បានអោយដឹងថា ស្ថានីយ​ប្រេង​នោះ ពិតជា​មិនមាន​ច្បាប់​អនុ​ញ្ញ​តិ​ទេ ហើយ​លោក​បានចេញ​លិខិត​អោយ​ផ្អាក​ការសាងសង់ តែ​ម្ចាស់​ស្ថានីយ​មិន​ព្រមស្ដាប់​។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បាន​ថ្លែង​ទទួលស្គាល់ថា លោក​ពិតជា​បាន​អនុញ្ញាតិ​អោយ​សាងសង់​ស្ថានីយ​ប្រេង​ខាងលើ​មែន ដោយមាន​ការឯកភាព​ពី​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តតាកែវ​។ លោក​ថា ម្ចាស់​ស្ថានីយ​ប្រេង​ខាងលើ មិនចាំបាច់​ធ្វើ​ច្បាប់​ពី​មន្ទីរ​រ៉ែ​ថាមពល​ទេ ព្រោះ​វា​មិន​ពាក់ព័ន្ធ​អី នឹង​មន្ទីរ​នេះ​ផង​, ហើយ​ទាក់ទង​ទៅនឹង​រឿង​ចោទថា លោក​យកលុយ​ជា​ថ្នូរ នឹង​ការសាងសង់​នោះ លោក នឹងធ្វើ​ការស្រាវជ្រាវ​។​

​ លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តតាកែវ បាន​បញ្ជាក់ថា ការលើកឡើង​របស់លោក កេ​ត ម៉ៅ គឺ​ខុស​យកតែ​រួចខ្លួន​។ ដោយ​លោក​ថា តើ​ស្ថានីយ​ប្រេង​ណា​ដែល​មិនមាន​ច្បាប់​អនុ​ញ្ញ​តិ​ពី​ក្រសួង​រ៉ែ​, ហើយ​ថា លោក នឹង​ស្នើ​ឲ្យ​បិទ​អាជីវកម្ម​ស្ថានីយ​ប្រេង​នោះ​៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com