ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វគ្គជម្រុះ​សម្រស់ឯកវាយនភណ្ឌឆ្នាំ​២០១៨ មណ្ឌលខេត្ត​ព្រះសីហនុ​

ខេត្តព្រះសីហនុ៖ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានរៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​១៣២ នៃ​ទិវាពលកម្ម​​អន្តជាតិ​ ១​ឧសភា​ ឆ្នាំ​២០១៨ បាន​រៀបចំ​កម្មវិធី​ប្រកួត​សម្រស់​​ឯក​វាយនភណ្ឌ​ ឆ្នាំ២០១៨​ វគ្គ​ជម្រុះ​មណ្ឌល​ ខេត្ត​ព្រះសីហនុ​ ក្នុង​បេក្ខភាពចំនួន​ ១៧៥​នាក់​ បានមកដាក់ពាក្យចូលរួមប្រកួត​ ដោយលទ្ធផល​គណៈកម្មការបានជំរើសបេក្ខជន​ បេក្ខនារី​ចំនួន​ ២៤នាក់​ ដើម្បីជម្រុះយកតែ​ ៦នាក់​ សម្រាប់យកទៅប្រកួតវគ្គផ្តាច់ព្រាត់នៅរាជធានីភ្នំពេញ​នាពេលខាងមុខ​​ កម្មវិធី​នេះធ្វើ​ឡើង​នៅបរិវេណសាលាស្រុកព្រៃនប់ នារសៀលថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ។

លោកយ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុបានមានប្រសាសន៍ថា  ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការសហជីព ប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនកម្មករ និងការយល់ដឹងពាក់ព័ន្ធនឹងច្បាប់ ស្តីពីការងារ បង្កើនភាពសុខដុមរមនារវាងនិយោជក និងកម្មករ និយោជិក ក្នុងនោះកំណត់យកទីតាំង ៤មណ្ឌល ក្នុងការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌ គឺមណ្ឌលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ  ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ សម្រាប់ការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌប្រចាំឆ្នាំ២០១៨ ។

លោកប្រធានមន្ទីរបន្តថា មណ្ឌលខេត្តព្រះសីហនុ មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌប្រចាំឆ្នាំ២០១៨សរុប ១៧៥នាក់ ស្រី ១២៣នាក់ ក្នុងនោះបេក្ខជនខេត្តព្រះសីហនុ មានចំនួន ១០៧នាក់ ស្រី៧៣នាក់, ខេត្តកោះកុង ៥០នាក់ ស្រី ៣៥នាក់, ខេត្តកំពត ១៨នាក់ ស្រី ០៣នាក់ ដោយឡែកខេត្តកែប មិនបានបញ្ជូនបេកជនចូលរួមប្រឡងសម្រស់ឯកវាយនភណ្ឌនោះទេ ។
ការប្រឡងសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៨ សម្រាប់មណ្ឌលខេត្តព្រះសីហនុនាពេលនេះ គឺជ្រើសរើសយកបេក្ខជន៣រូប និងបេក្ខនារី៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យចូលរួមប្រឡង ហើយការប្រឡងវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ​ក៏​មាន​ការ​​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាពឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ​ ហើយលោកបានមានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជន បេក្ខនារីសម្រស់ឯកវាយនភណ្ឌមណ្ឌលខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា ការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌលើកទី៤ នៅទូទាំងប្រទេសក៏ប៉ុន្តែសម្រាប់មណ្ឌលខេត្តព្រះសីហនុ ការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌលើកទី៣ ដោយមានការផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងការងារបានផ្ដល់ឱកាសដល់ បងប្អូនកម្មករ កម្មការិនីរោងចក្រកាត់ដេរ ចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ ដើម្បីឈានទៅប្រឡងជ្រើសរើសនៅថ្នាក់ជាតិ នេះជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុរបស់យើង ដើម្បីអភិវឌ្ឍការរស់នៅប្រកបដោយសុខដុមរមនា តាមសមត្ថភាពជំនាញរៀងៗខ្លួន ។ ជាចុងក្រោយ​ឯកឧត្តម​អភិបាលខេត្តព្រះសីហនុសង្ឃឹមថា ពេលនេះយើងនឹងជ្រើសរើសបានសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ ប្រចាំមណ្ឌលខេត្តព្រះសីហនុ ដើម្បីឈានទៅការប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិនៅពេលខាងមុខ ហើយរដ្ឋបាលខេត្តសូមជូនពរដល់សម្រស់ឯកវាយនភណ្ឌមណ្ឌលខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យនៅថ្នាក់ជាតិបន្តទៀត ។

ចំពោះ​បេក្ខជន និងបេក្ខនារីម្ចាស់ជ័យលាភី​ “​សម្រស់ឯកវាយនភណ្ទ​ ឆ្នាំ២០១៨​”​ ត្រូវបានរកឃើញហើយ​គឺ៖ បេក្ខជនចំនួន​ ៣រូប​ និងបេក្ខនារី ៣រូប​ក្នុង​ចំណោម​បេក្ខជន​ បេក្ខនារី​ចំនួន​ ២៤នាក់​ លទ្ធផលជ័យលាភីផ្នែកបុរស លេខ១ បានទៅលើឈ្មោះ ជួប សុធារី. លេខ២ បានទៅលើ ឈ្នោះ ទូច ហ៊ុនហួរ និងលេខ៣ បានទៅលើឈ្មោះ ទីច ទិត្យា ចំណែកផ្នែកស្ត្រីលេខ១ បានទៅលើ ប៊ិន អ៊័ន .លេខ២ បានទៅលើឈ្មោះ លី ស្រីនិច និងលេខ៣ បានទៅលើឈ្មោះ សេ រិទ្ឋា ដោយបេក្ខជនទាំង៦នាក់ នោះទទួលបានទឹកប្រាក់៦០ម៉ឺនរៀល នឹងបានចូលរួមវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ។ឯបេក្ខជនមិនជាប់ទទួលបានរង្វាន់លួងចិត្តម្នាក់៤០ម៉ឺនរៀលចំនួន១៨នាក់ និង១២នាក់ទៀតបានទទួលស្បែកជើងម្នាក់មួយគូរ។ សូមរម្លឹកថា ការប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌទូទាំងប្រទេស ឆ្នាំ២០១៧ជាមោទនភាពណាស់​នៅ​ខេត្ត​ព្រះសីហនុ​ បេក្ខជនជ័យលាភីលេខ១​ និងបេក្ខនារីជ័យលាភីលេខ២​ ទូទាំងប្រទេស​ រួមទាំងបេក្ខជនជ័យលាភីញញឹមស្រស់​ គឺខេត្តព្រះសីហនុ​ ជាអ្នកដណ្តើមពានបាន​ដោយជោគជ័យ ៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្ត​ព្រះសីហនុ​

IMG-20180326-WA0123

IMG-20180326-WA0120

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com