ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កណ្តាល ៖ មិនមែនថ្ងៃនេះ ថ្ងៃមិ្សល បើនិយាយអោយត្រូវ គឺរាប់ឆ្នាំមកហើយ ដែលវត្តមាននៃការដឹកជញ្ជូនថ្នាំពុលគីមី ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា ។ ចៅកែដុះស្នឹម សឹងដុះស្នែងទៅហើយនោះ ត្រូវគេស្គាល់ ឈ្មោះ បាក់ឆេង រស់នៅភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពបានបង្ហើប ព ទីតាំងឡើងថ្នាំពុលនេះនៅចំណុចខាងត្បូងកំពង់ចម្លងកោះចាស់ ឃុំ ឈើខ្នៅ ស្រុកកោះធំ និងនៅចំណុចកោះស្នេហ៍ ឃុំឈើខ្មៅមួយកន្លែងទៀត ដោយមានរយន្តកូរ៉េបីទៅបួនគ្រឿង ដឹកជញ្ជូនរាល់ថ្ងៃ បានយ៉ាងរលូន គ្មានការត្រួតពិនិត្យ ពីជំនាញនានានោះឡើយ ។ ថ្នាំពុលទាំងនេះត្រូវបានគេចោទថា ជារបស់គេចពន្ធ សឹង ១០០ភាគរយ ។

ប្រភពបានខ្សិបថា ក្នុងមួយឡានរត់មួយជើង ត្រូវបង់លុយអោយគយ៦០ម៉ឺនរៀល ក្នុងនោះបង់ទៅប៉េអឹម៨០០០០រៀល បង់ទៅប៉ូលិសសេដ្ឋកិច្ចខេត្តក្រសួង៤០ទៅ៥០ម៉ឺនរៀល និងបានបង់លុយឲ្យប្រធាន និងអនុប្រធានការិយាល័យនិតិកម្មផងដែរ។គេមិនដឹងថា ការបង់លុយនេះ ជាការបង់ពន្ធជូនរដ្ឋ រឺ សំរាប់ទុកក្នុងហោប៉ាវនោះទេ ?
តាមប្រភពព័ត៌មានពីអ្នករកស៊ីលក់ថ្នាំពុលគីមីតាមផ្ទះ ក្នុងបណ្តាស្រុកមួយចំនួន បានទម្លាយឲ្យដឹងថា មានក្រុមមន្រ្តី ដើមខែដើរត្រួតពិនិត្យតាមផ្ទះម្តង តែការចុះនោះ គឺចុះទៅយកលុយតែប៉ុណ្ណោះ ហើយបើអ្នករកស៊ីណាមួយ មិនបង់លុយគេហៅខាងក្រសួង ចុះទៅចាប់ពិន័យរាប់លានរៀល ដូច្នេះអ្នករកស៊ីទាំងអស់ត្រូវតែបង្ខំចិត្ត បង់លុយឲ្យមន្ត្រីគ្រាប់ល្ពៅប្រភេទទី១ ដោយមិនអាចគេចវេះបានឡើយ។
ប្រជាជននៅស្រុកស្អាង បាននិយាយថា មិនសូវលោះពេលទេ គេតែងតែឃើញមន្រ្តីម្នាក់ផ្នែក និតិកម្ម តែងតែមកផឹកស៊ី ជាថៅកែ ថ្នាំពុល បាក់ឆេង ហាងស៊ុបសុផល ជិតធនាគារអេស៊ីលីដា ។កត្តានេះហើយដែលអោយមានចំងល់ជាច្រើនពីការអនុវត្តន៍ច្បាប់មិនបានពេញលេញ ។
ពាក់ព័ន្ធការងារដុះស្លែរមួយនេះ លោកប្រធានមន្ទីរកសិកម្ម ហាក់បីដូចខ្លាចរអា នឹងការចេញមុខបកស្រាយ ព្រោះថាលោក មិនបានធ្វើ ហើយពិសេស កៅអីលោក ត្រជាក់ស្រួលអង្គុយមិនចង់ចេញទៅណានោះទេ?

IMG_20180327_115450_762

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com