ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កំពង់ចំលងមួយក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ល្បីកាប់ឆៅ សូម្បីមន្រ្តីរាជការក៏មិនលើកលេងដែរ !

ខេត្តកណ្តាលៈ កំពង់ចម្លង ឫស្សីស្រុក-កណ្តាលកោះអន្លង់ចិន ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានយកលុយលើសសៀវភៅបន្ទុក សូម្បីតែមន្ត្រីរាជការក៏យកលុយដែរ ។ ករណីនេះ ប្រជាពលរដ្ឋស្នើសុំឱ្យដល់អាជ្ញាធរខេត្តកណ្តាល មេត្តាជួយពិនិត្យលើអាជីវកម្មកំពង់ចម្លងមួយនេះផង ។

  1. IMG_20180329_163227_851

ប្រជាពលរដ្ឋនិយាយថា ម្ចាស់កំពង់ចម្លងមិនបានសរសេរស្លាកតម្លៃសេវាចម្លងឲ្យពួកគាត់បានដឹងទេ ហើយយកតម្លៃឆ្លងច្រើនហួសកម្រិតពីកំពង់ចម្លងផ្សេងទៀត ។ ចំពោះរឺម៉កសណ្តោងមួយគ្រឿងម្ចាស់កំពង់ចម្លងយកលុយចាប់ពី ៥០០០ ទៅ ១២០០០ រៀល ។ ចំណែករថយន្តមួយគ្រឿងយកលុយពី ៨០០០ ទៅ ៤០០០០ រៀល តែបើរថយន្តមានដឹកទំនិញបន្តិចបន្ទួចម្ចាស់កំពង់ចម្លងយកលុយចាប់ពី ៥០០០០ ទៅ ៨០០០០ រៀល ។ ចំណែកមន្ត្រីរាជការក៏បាននិយាយដែរថា ពួកគាត់ជាមន្ត្រីរាជការបានចុះបេសកកម្មធ្វើការតាមមូលដ្ឋាន ហើយបើទោះបីម្ចាស់កំពង់ចម្លងដឹងថាពួកគាត់ជាមន្ត្រីរាជការក៏ដោយ ក៏នៅតែយកលុយដែរ ហើយយកលើសពីសៀវភៅបន្ទុកទៀត ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ម្ចាស់កំពង់ចម្លងខាងលើបានធ្វើការបកស្រាយថា ការយកលុយគឺយកទៅតាមទំហំនៃការដឹក មិនមែនចេះតែយកទេ បើសិនជារថយន្ត រឺម៉កនោះមិនមានដឹកអ្វី គឺយកតាមតម្លៃភាស៊ី តាមទំហំនៃ ម៉ូតូ, រ៉ឺម៉ក និងរថយន្ត ។ ក្នុងរថយន្តមួយគ្រឿងតម្លៃ ៨.០០០រៀល ទៅ១០.០០០រៀល ទៅតាមរថយន្តតូចធំ ចំណែករថយន្តដឹកទំនិញធំៗ ដូចជាដឹកអង្ក, ដឹកគ្រឿងសំណង់ និងទំនិញធ្ងន់ៗផ្សេងៗ ទំងន់ប្រហែល ៤-៥តោន គឺយកតម្លៃ ៤ម៉ឺនរៀល ក្នុងរថយន្តមួយគ្រឿង ។ ចំពោះបញ្ហាដែលថា យកលុយក្នុងរ៉ឺម៉កមួយគ្រឿង ចាប់ពី ៥.០០០រៀល ទៅ១២.០០០រៀល នោះ គឺចំពោះតែរ៉ឺម៉កធំៗ ទំហំប៉ុនរថយន្ត ហើយដឹកគ្រឿងសង្ហារឹមធ្ងន់ៗ ។
ម្ចាស់កំពង់ចម្លងដដែលបន្តថា ការប្រកបរបរនេះរយៈពេល៥ឆ្នាំហើយ ហើយមូលហេតុដែលមិនបានដាក់តារាងតម្លៃ គឺដោយសារតែលោករៀបចំមិនទាន់ ហើយលោកយកលុយគឺមិនដែលលើសពីភាស៊ីនោះទេ ហើយពេលខ្លះក៏យកក្រោមតម្លៃភាស៊ីទៀតផងដែរ ។
បើទោះបីមានការបកស្រាយពីសំណាក់ម្ចាស់កំពង់ចម្លងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ និង មន្ត្រីរាជការនៅតែទទូចស្នើសុំយ៉ាងទទូចដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ពិសេសឯកឧត្តមអភិបាលខេត្តកណ្តាលជួយពិនិត្យលើការធ្វើអាជីវកម្មកំពង់ចម្លងមួយនេះ ៕

IMG-20180329-WA0099

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com