ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធី​បញ្ចុះ​​បឋមសិលា​វត្ត​ភ្នំ​សមាធិ ក្រោម​អធិបតីភាពឯកឧត្ដម​ យន្ត មីន អភិបាល​ នៃ​គណៈ​អភិបាលខេត្ដ​ព្រះសីហនុ.

​ខេត្ត​ព្រះសីហនុ៖ ពិធី​កាត់ឬ​ស​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​គី​រី​នាគ​វ័ន (​ភ្នំ​សមាធិ ) នៅ​ព្រឹក​ថ្ងៃ ១៣​កើត ខែ​ខេ​ត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហុន ក្រោម​អធិបតីភាព​ ឯកឧត្ដម​ យន្ត មីន អភិបាល​ នៃ​គណៈ​អភិបាលខេត្ដ​ព្រះសីហនុ។​

តាម​របាយការណ៍​គណៈកម្មការ​សាងសង់​ឲ្យ​ដឹងថា សមិទ្ធិផល​មជ្ឈមណ្ឌល​វិបស្សនា​ធុ​រ​គី​រី​នាគ​វ័ន (​ភ្នំ​សមាធិ) បាន​សាងសង់​ចាប់ពី​ឆ្នាំ​២០០៣ រហូតដល់​ឆ្នាំ​២០១៨​នេះ មានដូចជា​ព្រះវិហារ កុដិ សាលា​បុណ្យ ព្រះពុទ្ធ​បដិមា ជណ្តើរ ផ្លូវ ក្លោងទ្វារ ស្រះ​ទឹក ដែល​ចំណាយ​ថវិកា​អស់ ៤១១,៦២៤​ដុល្លា​សហរដ្ឋអាមេរិក ដែលជា​ការចូលរួម​ពី​សប្បុរស ជន​ក្នុង និង​ក្រៅប្រទេស​ជាពិសេស លោក​ឧកញ៉ា​ លឹម ហ៊ុយ​ឡេង និង​លោក​ប៉ោ ទ្រី ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​គី​រី​នាគ​វ័ន​។​

ឯកឧត្ដម​ យន្ត មីន អភិបាលខេត្ដ​ព្រះសីហនុ បាន​មានប្រសាសន៍​សំណេះសំណាល​ជា មួយ​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម ព្រមទាំង​កោតសរសើរ​គំនិត​ផ្តួចផ្តើម​របស់​ព្រះចៅអធិការ និង​ពុទ្ធបរិស័ទ ដែល​បាន​បរិច្ចាក​ធនធាន និង​ថវិកា ដើម្បី​រួម​សាមគ្គី​កសាង​សមិទ្ធិផល​នានា​ក្នុង​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​គី​រី​នាគ​វ័ន ហៅ​ភ្នំ​សមាធិ​សម្រាប់​ទុក​ជាទី​សេនា​សេនៈ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ។ ហើយ​សមិទ្ធិផល​ដែល​បាន​សាង សង់​មានដូចជា​ព្រះវិហារ កុដិ សាលា​បុណ្យ ព្រះពុទ្ធ​បដិមា ជណ្តើរ ផ្លូវ ក្លោងទ្វារ ស្រះ​ទឹក ។​ល​។ សមិទ្ធិផល​នេះ ពិត​ជាមាន​អត្ថន័យ និង​ជាការ​ប្រើប្រាស់​ស្របតាម​ពុទ្ធា​នុ ញ្ញាត​របស់​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ។

ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព កត្តា​សុខសន្តិភាព ពិតជា​មាន សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធិ​ចក្រ និង​អាណាចក្រ ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង​សម្រាប់​កូនចៅ​យើង​បន្តទៀត ។

ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​យុវជន​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ៩​ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​គោរព​ច្បាប់​ចរាចរណ៍ ដែលជា​ដើមចម​ដែល​ធ្វើ​ឲ្យ​យើង​បាត់​អាយុជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។ នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត ក៍​បានផ្តល់​អំណោយ និង​ថវិកា​ចែកជូន​យាយ ជី តាជី ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ក្រុម​កាយ​រិ​ទ្ធ ដែល​បាន​ចូលរួម​ផងដែរ៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្ត​ព្រះសីហនុ

IMG-20180331-WA0078

IMG-20180331-WA0075

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com