ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្លាស់ប្តូរដំណែងប្រធានមន្ទីរព័តិមានខេត្តរតនគិរី

ខេត្តរតនគិរី :ដំណែង ប្រធានមន្ទីរព័តិមានខេត្តរតនគិរី លោក ឆាយបូរិន ត្រូវបានផ្លាស់ប្តូរ និងផ្តេរភារកិច្ច ជូន លោក កុល ផាន់ណា អតីតនាយរងនាយកដ្ធានទំនាក់ទំនងអន្តរជាតិនៃក្រសួងព័ត៌មានជំនួសបន្ត។
ការផ្លាស់ប្តូរនិងផ្តេរដំណែងបានធ្វើឡើងកាលពីព្រឹកម៉ោង9:00នាទីត្រូវនិងថ្ងៃ6កើតខែពិសាខឆ្នាំច ពុទ្ធសករាជ2562ត្រូវនិងថ្ងៃសុក្រទី20ខែមេសាគ្រឹះសករាជ2018 នៅសាលសាលាខេត្តរតនគិរី គ្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯក ឧត្តមខៀវ កាញារិទ្ធរដ្ធមន្ត្រីក្រសួងព័ត៌មាន ។ និងមានការចូលរួមពីឯកឧត្តម ថងសាវុន អភិបាលគណះអភិបាលខេត្តរតនគិរីឯកឧត្តម ណាប់ ប៊ុនហេង តំណាងឯកឧត្តម មួង ប៉យប្រធានក្រុមប្រឹក្សាខេត្ត។ ព្រមទាំងអស់លោកប្រធានមន្ទីរជុំវិញខេត្តនិង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មកចូលរួមយ៉ាងច្រើនកុះករ ។បន្ទាប់ពីឯកឧត្តម រដ្ធមន្ត្រី ខៀវ កាញារិទ្ធ បានប្រគល់លិខិតផ្តេរតែងតាំង និងប្រគល់ត្រាជូនលោកប្រធានមន្ទីរព័ត៌ថ្មី រួចមក លោក​ កុល ផាន់ណាបានឡើងប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំអស់លោក លោកស្រីឯកឧត្តម លោកជំទាវដែលមានខ្លឹមសារយ៉ាងក្បោះក្បាយដូចតទៅ:
~គោរពនិងអនុវត្តអោយបានមឺុងម៉ាត់រដ្ធធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
~គាំទ្រនិងអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី3និតិកាលទី5របស់រាជរដ្ធាភិបាលនៃរដ្ធសភា គ្រោមកិច្ចដឹកនាំដ៍ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុនសែននាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
~អនុវត្តអោយបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជាលិខិតបទដ្ធាននានាអោយបានមុឺងម៉ាត់។
~ខិតខំយកអស់ពីកម្លាំងកាយចិត្តស្មារតីបំពេញការងារអោយទទួលបានជោគជ័យ។
~អនុវត្តរាល់អនុសាសន៍ណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្តនិងគណះអភិបាលខេត្ត។
~ខិតខំរៀនសូត្រដកស្រង់បទពិសោធន៌ចំណេះដឹងនិងជំនាញថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបនិងតម្រូវការការងាររីកចម្រើនថ្មីៗជាពិសេសកាារងារទុកផ្តុំព័ត៌មាននៃថ្នាក់គ្រោមជាតិ។
~លើកកំពស់ស្មារតីសាមគ្គីភាពផ្ទៃក្នុងនិងបង្កើនការទំនាក់ទំនងសហប្រតិបត្តិការអោយបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ អង្គភាពចំណុះក្រសួងព័ត៌មាន ថ្នាក់ដឹកនាំអង្គភាពសាលាខេត្ត និងមន្ទីរ
អង្គភាពជុំវិញខេត្ត។
ក្រោយបញ្ចប់កម្មពិធី
ឯកឧត្តមរដ្ធមន្ត្រីក្រសួងព័ត៌មាន ខៀវកាញារិទ្ធ បានឡើងមានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តពាំនាំមកនូវការផ្តាំផ្ញើអនុសាសន៍ដ៍ថ្លៃថ្លាពាក់ព័ន្ធលើវិស័យព័ត៌មាន​។ ដោយមានខ្លឹមសារដូចតទៅ:
វិស័យព័តិមានគឺជាស្ពានចំលងនូវរូបភាព និងសូរសម្លេងសព្វសារពើ និងគ្រប់ទីកន្លែងទៅមនុស្សគ្រប់ៗរូប។ ទោះបីជារូបភាពពិតឬយ៉ាងណាក៍ដោយក៍ទិដ្ធភាពទាំងនោះបានធ្វើអោយគេត្រិះរិះពិចារណាបានដឹងបានឃើញនិងបានយល់។ហេតុនេះដើម្បីផលិតបានព័ត៌មានដែលមានតម្លៃនិងមានសារះប្រយោជន៍សំរាប់មនុស្សទូទៅនោះ ចាំបាច់ណាស់ត្រូវការអ្នកដឹកនាំ គ្រប់គ្រងខាងវិស័យនេះប្រកបដោយភាពឆ្លាតវៃ រហ័សរហួនអាចបត់បែននិងឆ្លើយតបទាន់សភាពការណ៌។
ចុងបញ្ចប់ឯកឧត្តមបានប្រគល់ក្បាលDvDចំនួនពីរគ្រឿងជូនលោកប្រធានមន្ទីរថ្មីដើម្បីបំរើសេវ៉ារហ័សទាន់ចិត្តដល់មន្ទីរព័ត៌៌មានរហូតតរៀងទៅ៕ រាយការណ៌ពីសាលាខេត្តរតនគិរី ខ្ញុំបាទ លី វណ្ណះ ទូរទស្សន៌ព្រះនរាយណ៌

IMG-20180421-WA0115

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com