ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​ខេត្ត​ព្រះសីហនុ៖ ការដ្ឋាន​កំពុង​ចាក់​និង​ឈូសឆាយដី​មួយកន្លែង បើតាម​ប្រភពពី​ពលរដ្ឋ​រស់​នៅក្បែរនោះ​ថា អាច​បង្ក​ការលិចលង់​ផ្ទះសំបែង​ដោយ​ជំនន់​ទឹកភ្លៀង ព្រោះ​ខ្វះ​ផ្លូវ​លូ​បង្ហូរ​រំដោះ​ទឹក​ចេញពី​តំបន់​នេះ ដែល​ស្ថិតនៅ​ចំណុច​អន្លង់​ក្រពើ ភូមិ​៣ សង្កាត់​លេខ​៣ ជាប់​ចំណុច​អតីត​ចំណតរថយន្ត​ចាស់ ​(​វិមានឯករាជ្យ​) ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៨ ការដ្ឋាន​ខាងលើនេះ បើតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ការដ្ឋាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ដី​របស់គាត់​មាន​ឯកសារ​ត្រឹមត្រូវ បើ​ចង់​ច្បាស់លាស់​សូម​ទៅ​សួររក​ពី​ខេត្ត​ចុះ​។​
លោក ជា វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃ​ដដែល​ថា ចំពោះ​រឿងនេះ​គាត់​ទទួល​តួនាទី​រុករក​ចំណុច​អូ និង​ធ្វើការ​ស្ដារឡើងវិញ​នៅ​កាកសំណល់ បញ្ចៀស​ការកកស្ទះ ព្រោះ​ជា​រដូវវស្សា​មកដល់​ហើយ បើ​មាន​បញ្ហា​ដូច្នេះ​មែន​លោក​នឹង​ចាត់​ក្រុមការងារ​ខេត្ត​ចុះទៅ​ពិនិត្យមើល​។

កន្លងមក​លោក​ជា វិជ្ជាក់​អភិបាលរង​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ជំហរ យ៉ាង​ម៉ឺងម៉ាត់​ថា ចាប់ពី​ថ្ងៃនេះ​ទៅ រដ្ឋបាលខេត្ត​នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ជន​រំលោភ​ចំណី​អូរ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​នោះទេ លោក​នឹង​ចាត់​វិធានការណ៍​ក្តៅ ដោយ​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់ អាច​ឈានទៅធ្វើការ កាយ​ដី​ចេញ​វិញ ឬ​(ដកហូត​ដីទាំងនោះទុកជា​សម្បត្តិ​រដ្ឋ) ដោយ​ពុំមាន​ការយោគយល់​ទៀត​នោះទេ​។ ព្រោះ​បើ​ពុំ​ដូច្នោះទេ ក្រុងព្រះសីហនុ នូវ​រដូវវស្សា​ខាងមុខ​នេះ នឹង​ជួប​បញ្ហាកាន់ធំ​ជាក់​ជាពុំខាន​ឡើយ​។​ ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ចាំ​មើលថា តើ​រដ្ឋបាលខេត្ត​ព្រះសីហនុ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ការដ្ឋាន​ខាងលើនេះ​។​

ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ក្រុងព្រះសីហនុ​ថ្មីៗ​នេះ​ហាក់​មាន​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​សំរាម​ក្នុង ​អូ លូ ពិសេស​ការចាក់ដី​រំលោភ​យក​ដី​អូ​ពី​សំណាក់​អ្នកមាន​លុយ​មានអំណាច​នេះ​តែម្ដង ដែល​បង្ក​ឲ្យ​មានការ​លិចលង់​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ក្នុង​ព្រះសីហនុ​។ កន្លង​កន្លងមក​មន្ត្រី​អាជ្ញាធរ​ក្រុង​.​ខេត្ត លោក​បាន​ខិតខំ​បញ្ចៀស​រាល់​បញ្ហា​ទាំងនេះ​ជូន​ពលរដ្ឋ​ណាស់ ប៉ុន្តែ​នៅតែមាន​ការរំលោភបំពាន​ពី​សំណាក់​អ្នក​លុយ​មានអំណាច​សឹងតែ​រាល់ថ្ងៃ​៕ រាយការណ៍​ដោយ​(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្ត​ព្រះសីហនុ


IMG-20180504-WA0273

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com