ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកស្រី អឿង សារី បកស្រាយពីដីរួមឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ត្រូវបានដោះស្រាយជិតបញ្ចប់ហើយ ។

ខេត្តកណ្តាល៖បន្ទាប់ពីឆ្លងកាត់ព្យុះ ភ្លៀង និងការបំភិតបំភ័យគ្រប់សព្វបែបយ៉ាង អស់រយៈ ពេលជាង ១០ឆ្នាំ មកនេះ ប្រជាជនរស់នៅក្នុងឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង បានទទួលជោគជ័យជាង៧០ភាគរយ ពីក្រុមអ្នកតំណាងមានជាង១០នាក់ ដែលបានតតាំងជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក្នុងការអោយក្រុមហ៊ុននេះ ចេញមកបកស្រាយពីករណីដី ចាប់ពីចំណុច ៩៤ ដល់ ៩៦ តែក្រុមហ៊ុន ហេង អភិវឌ្ឍន៍មិនបានចេញមុខដោះស្រាយនោះទេ បែរជាមានអ្នកផ្សេងមកចចារជំនួស ទៅវិញ ?

លោកស្រី អឿង សារី ដែលជាអ្នកតំណាងមួយរូប ក្នុងអ្នកតំណាងជាច្រើនរូបផ្សេងទៀត បាននិយាយថា ដី ចាប់ពីចំណុច ៩៤ ដល់ ៩៦ ស្ថិតក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង នេះជាដីរួមឃុំ ដែលបងប្អូនក្នុងឃុំយល់ស្របដោះដូរជាគោលនយោបាយ ទៅអោយក្រុមហ៊ុនមួយ សំរាប់យកទៅធ្វើការអភិវឌ្ឍន៍ ដោយគិតក្នុង ១ការ៉េ ១ដុល្លា ហើយចំនួនដី វ៉ាស់តាមភាពជាក់ស្តែង ។

លោកស្រីបញ្ជាក់ថា ការបែងចែក ថវិកា ទាំងនេះគឺ រាប់តាមមនុស្ស បានន័យថា ក្នុងមួយគ្រួសារ មានសមាជិកប៉ុន្មាននាក់ គឺបានវថិកា ទាំងអស់ ។

លោកស្រីក៏បានបដិសេធ ពីការលូកដៃចូលទៅបំផុសបំផុលនៅឃុំផ្សេងដូចជាឃុំ បឹងខ្យាង ឃុំអំពៅព្រៃ និង ឃុំកណ្តោក ដូចគេចោទនោះទេ បានន័យថាលោក ស្រីពាក់ព័ន្ធនឹងការជួយប្រជាជន នៅក្នុងឃុំ ព្រែកស្លែង របស់លោកស្រីតែ១ប៉ុណ្ណោះ ។

ដោយឡែកចំពោះបញ្ហា ដែលគេចោទថា ជាដីខ្យល់នោះ ក៏មិនមែនជាការពិតនោះដែរ ព្រោះដីតំបន់ ៩៤-៩៦ គឺមានបងប្អូនខ្លះបានទៅអាស្រ័យផល និង បងប្អូនខ្លះមិនបានទៅធ្វើកសិកម្មនៅទីនោះ ។ដូច្នេះបើសិនជាដីខ្យល់ ហេតុដូចម្តេច បានជាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មានប្លង់កម្មសិទ្ធិនៅលើដីរួមឃុំ របស់ប្រជាពលរដ្ឋព្រែកស្លែងទៅវិញ ?។ ប្លង់នោះចេញពីណា ហើយនរណា ជាអ្នកលក់អោយ ? ។

លោកស្រី ក៏បានរំលឹកពីការលំបាក ក្នុងការចេញមុខតវ៉ា ជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលមានលោកស្រី ឧកញ៉ា សៀង ចាន់ហេង កាលពីមិនទាន់ទទួលបានផល គឺក្រុមលោកស្រី ក៏ដូចប្រជាជន ប្រៀបដូចត្រីត្រូវគៀបក្នុងត្របុត ហើយដាក់អាំងលើភ្លើងទៀតផង ។

received_202740270516208

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com